ព័ត៌មានថ្មីៗប្រចាំថ្ងៃ

ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស៣ និងលើកទិសដៅបន្ត!

ស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបានអញ្ជើញជាអធិបតីដ៏ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ៣ និងលើកទិសដៅអនុវត្តបន្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប នៅទីស្នាក់ការគណបក្សឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក ក្រុមការងារខេត្តសមាជិកគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការសាខាបក្សឃុំ សាខាវិទ្យាល័យ សាខាការិយាល័យសុខាភិបាលស្រុកប្រតិបត្ត សាខាមន្ទីរពេទ្យ សាខាអនុវិទ្យាល័យ សាខាបឋមសិក្សា សាខាមណ្ឌលសុខភាព ។

ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ។ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការអង្គភាពទាំង២ ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ឯកឧត្ដម វ៉ា ថន ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗ ដែលត្រូវអនុវត្តបន្ទាន់រួមមាន៖ -ការងារកសិកម្ម និងធនធានទឹក (ការងារអាទិភាព) ត្រូវចុះអន្តរាគមន៍បន្ទាន់ -ត្រូវត្រួតពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម វាយតម្លៃការខូចខាត និង ត្រៀមលក្ខណៈស្តារឡើងវិញ សម្រាប់ជួយដល់ប្រជាពលរដ្ឋធ្វើការដាំដុះឱ្យបានទាន់ពេលវេលា -ជំរុញការយកចិត្តទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹក សម្រាប់ការបង្កបង្កើនផលក្នុងរដូវទឹកសម្រក -អាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឱ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ -ត្រូវត្រៀមរៀបចំតាមតំបន់រមណីយដ្ឋាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍នៅរដូវប្រាំងខាងមុខ ដោយពង្រឹងគុណភាពសេវាកម្ម និងអនាម័យ។ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ (៦០ម៉ែត្រ) តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែក ដែលរងផលប៉ះពាល់ដោយទឹកជំនន់ឡើងហូរកាត់ផ្លូវ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរស្រុកលើកដែក ក្រុងសំពៅពូន និងមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងស្រុកលើកដែក ដែលកំពុងប្រឈមដោយទឹកជំនន់ហូរកាត់ផ្លូវ (៦០ម៉ែត្រ) តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែក។  ដើម្បីទប់ស្កាត់នូវការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ក្រុមការងារបានប្រើប្រាស់គ្រឿងចក្រដើម្បីកាយដីលើកជាទំនប់ទប់ កុំឱ្យទឹកឡើងហូរកាត់ផ្លូវ ដែលនាំឱ្យដាច់ផ្លូវ ខូចខាតមិនអាចធ្វើដំណើរបាន។  ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនួននេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ដោយទឹកជំនន់នៅឆ្នាំនេះមានការកើនឡើងខ្ពស់ ដូចនេះអាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង។ ពិសេសត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់មាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬទៅលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹក ឬមានឧបទ្ទវហេតុណាមួយកើតឡើងដែលយើងនឹកស្មានមិនដល់ ពិសេសត្រូវប្រយ័ត្នសត្វអសិរពិស និងត្រូវត្រៀមទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់ជូនពួកគាត់នៅពេលដែលមានការជនលិចណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រៅពីនេះអាជ្ញាធរក្រុង-ស្រុកត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់រក្សានូវអនាម័យ ហូបស្អាត ផឹកស្អាត  ដើម្បីបង្ការនូវជំងឺឆ្លងនានាក្នុងកំឡុងពេលនៃគ្រោះទឹកជំនន់នេះ។ ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផេដ្រូ ហ្សាក់ឡិន (Pedro Zwahlen) ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ៖ ការចូលរួមគ្រប់ផ្នែកពាក់ព័ន្ធនៃវិស័យទេសចរណ៍បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់

ខេត្តកំពត៖ អភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សេវាករ ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្ត ដែបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ ក្នុងការរក្សាបាននូវស្ថេរភាពតម្លៃ គុណភាព និងសេវាកម្មស្នាក់នៅ ដែលកត្តាទាំងនេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមានការចូលរួមបន្តទៀតដើម្បីធ្វើឱ្យខេត្តកំពតមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពជាខេត្តទេសចរណ៍មានបដិសណ្ឋារកិច្ចល្អ។ ថ្លែងក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើង​នៅបរិវេណឆ្នេរព្រែកំពង់បាយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ ហើយបានជំរុញឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងន័យដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងសមិទ្ធិផលដែលយើងទទួលបានពីវិស័យទេសចរណ៍ក្នុងខេត្ត គឺផ្តើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសវិស័យឯកជនដែលមានដូជា ម្ចាស់សណ្ឋាគារ បឹងហ្គាឡូ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដែលបានរួមសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការអនុវត្តនូវគោលការណ៍រួមពាក់ព័ន្ធនឹងការមិនតម្លើងថ្លៃសេវាកម្មទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ។  ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារការួមគ្នាអនុវត្តន៍នូវគោលការណ៍រួមនេះហើយ ទើបធ្វើឱ្យខេត្តមានកំណើនភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ដែល ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្ត​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ទាំង៤គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីប្រ គល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌលសុខភាពទ្រាន […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅត្រើយខាងកើតស្ទឹង ដើម្បីរៀបចំសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសអភិវឌ្ឍន៍ទីតាំងនោះ ឱ្យប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ខាងមុខ។  ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ខេត្តពោធិ៍សាត់ យើងមានកោះសំពៅមាសជាប្រវត្តិសាស្រ្ត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃកម្ពជា និងជាប្រធានព្រឹទ្ធសភា ដែលកសាងដោយឯកឧត្តម ស៊ុយ សែម កាលនៅជារដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បច្នុប្បន្នជាអ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកជំទាវ។  ឯកឧត្តមបន្តថា ថ្វីត្បិតយើងមានកោះសំពៅមាស ដ៏ស្អាតផុសកណ្តាលផ្ទៃក៏ពិតមែន […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំង

  ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ពិធីមានការចូលរួមពីលោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។ គម្រោងនេះគ្របដណ្ដប់លើសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ តុលា ២០២៥ Receiving a courtesy call and having a discussion with the Honorable Dr. Roosevelt Skerrit, Prime Minister of the Commonwealth of Dominica, at the Peace Palace. Phnom Penh, Thursday morning, 9 October 2025    

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងបោះដៃសហការជាសកល ដើម្បីប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្អាតប្រាក់

ការផ្អែកលើចំណេះដឹងមូលដ្ឋានដែលមានស្រាប់ និងការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើភាគី ឬប្រទេសណាមួយ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកថា ជាកត្តានាំឱ្យការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើលាងសម្អាតប្រាក់ មិនមានប្រសិទ្ធភាព។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបបទល្មើសឆបោក និងសម្អាតប្រាក់ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរបទពិសោធជាទៀងទាត់ និងការបង្កើនសមត្ថភាពមន្ត្រីជំនាញឱ្យទាន់និន្នាការនៃបទល្មើសជាប្រចាំ គឺជារឿងចាំបាច់បំផុត។ ចាត់ទុកជារឿងចាំបាច់ ក៏ព្រោះតែប្រមុខក្រសួងមហាផ្ទៃ កម្ពុជា មើលឃើញពីការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងផ្សារភ្ជាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចគ្នានឹងមនុស្សជាតិទូទាំងពិភពលោក។ បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងបរិបទនេះ ជនខិលខូចមានលទ្ធភាពប្រព្រឹត្តអំពើឆបោក លួចបន្លំ តាមគ្រប់វិធីសាស្ត្រ ដោយប្រើបច្ចេកវិទ្យាឌីជីថល ឬតាមបណ្ដាញអ៊ីនធឺណិត ចេញពីទីតាំងគ្រប់កន្លែងលើពិភពលោក ដែលបញ្ហានេះទាមទារចាំបាច់នូវមន្ត្រីមានសមត្ថភាព និងក៏ទាមទារជាចាំបាច់ដែរ ការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធរវាងស្ថាប័នអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធ។ ពីវេទិកាបើកសិក្ខាសាលានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលរងគ្រោះដូចសកលលោកដែរ និងក៏ទទួលបន្ទុកចូលរួមដោះស្រាយករណីសម្អាតប្រាក់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនមែនខិតខំសម្រាប់តែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្ការ ទប់ស្កាត់ និងជួយសង្រ្គោះមនុស្សជាតិនៅតាមប្រទេសផ្សេងទៀតក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត មិនគាំទ្រឡើយរាល់ការចង្អុលមុខ […]

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋ និងចេញពីក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរនៅព្រំដែន ត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ

ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ សម្តេចតេជោបន្តថា កន្លងមកនេះពលរដ្ឋមួយចំនួនបាន បានស្នើសុំមកសម្តេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ប៉ុន្តែសម្តេចបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអ្វី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ជាមួយគ្នានេះបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្តេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនកម្ពុជាមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ដូច្នេះសម្តេចតេជោបានអំពាវនាវជនរួមជាតិកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ សម្តេចប្រធានព្រឹទ្ធសភាសង្កត់ធ្ងន់ថា ទោះជាប្រទេសកម្ពុជាតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចទន់ខ្សោយ តែកុំខ្សោយខាងសីលធម៌។ ត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ ។ ប្រសិនបើឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ កុំទិញទំនិញថៃមកប្រើប្រាស់ […]

ព័ត៌មានជាតិ

គម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម នឹងជាសមិទ្ធផលមួយថ្មីសម្រាប់ប្រជាជន និងខេត្តកំពង់ចាម ព្រមទាំងជាតម្លៃបន្ថែមខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមនាវាទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម ដែលនឹងជួយ សម្រួលដល់ការតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូន ប្រកបដោយភាពប្រទាក់ក្រឡា និងជាកាលានុវត្តភាពថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម និយាយដោយឡែក, និងនិយាយជារួម មកកាន់ប្រទេសកម្ពុជា។  ក្នុងពិធីដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ក្រចេះ, ស្វាយរៀង, កំពង់ឆ្នាំង, និងខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកយាយ លោកតា អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

រសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានសន្តិសុខសង្គម

មានអាជីវកម្មរកស៊ីរាប់លុយខុសច្បាប់ច្រើន​កន្លែង​​នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទីតាំង ជា ច្រើន កន្លែង នៅ គោលដៅ ក្នុង ទី រួម ខេត្តស្ទឹងត្រែង ត្រូវ គេ សង្ស័យ ថា កំពុង ដំណើរការ លើ អាជីវកម្ម ដាក់ លុយរាប់ ប្រចាំ ថ្ងៃ និង ប្រចាំ ស ប្តា ហ៍ ដែល មិន បាន ចូលរួម អនុវត្ត កាតព្វកិច្ច ស្របច្បាប់ ជាមួយ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ហើយ ជា គោ ល ការណ៍ គឺ តម្រូវ ឲ្យ អតិថិជន តម្កល់ សំបុត្រ បញ្ជាក់ កំណើត ( ហ្ស៊ី […]

ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

  ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។ គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញ ប្រារព្ធពិធីសាសនាក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើកតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះហើយ! គម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ មានសោភ័ណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានាផងដែរ។ គូសបញ្ជាក់ថា គម្រោងកសាងសង់កំពង់ផែទេសចរណ៍ក្នុង ក្រុងកំពង់ចាម គឺជាភាពទាក់ទាញ ដែលអាចឲ្យ នាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំអោយមាន កន្លែងសម្រាប់សំរាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរណ៍ ប្រកបដោយមានផាសុភាពល្អទៀតផង៕

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ១.០១៩គ្រួសារ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង

ឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។   ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃអណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។   ពិធីជួបសំណេះសំណាលនិងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២ គឺ៖ ពេលព្រឹកនៅទីតាំងទី១ ក្នុងមណ្ឌលសុខភាពតាឡាត សម្រាប់ប្រជាជន ៦៩៤គ្រួសារ មកពីភូមិចំនួន៥ នៃឃុំក្បាលរមាស និងឃុំតាឡាត ស្រុកសេសាន ចំណែកឯពេលរសៀល ទីតាំងទី២នៅក្បែរប្រាសាទព្រះគោ ស្ថិតក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ […]

ព័ត៌មានជាតិ

ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជូនឱសថទៅខេត្តក្រចេះ អន្តរាគមន៍ការឆ្លើយតបគ្រោះទឹកជំនន់

ក្រុងក្រចេះ៖ ស្របពេលរដ្ឋបាលខេត្តក្រចេះ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកទន្លេមេគង្គ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្ដម នេត្រ ភក្ត្រា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ប្រកាសបញ្ជូនថ្នាំពេទ្យទៅកាន់ទីតាំងរងគ្រោះ ដើម្បីចែកជូនពលរដ្ឋ…។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដម នេត្រ ភក្ត្រា បានបង្ហោះសេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គក្នុងខេត្តកំពុងកើនឡើង ដោយលោកភ្ជាប់ជាមួយសារអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខសុវត្ថិភាព។ លោករដ្ឋមន្ត្រីគូសរំលេចថា៖«[..]នៅថ្ងៃនេះ ខ្ញុំបានបញ្ជូនឱសថមួយចំនួនជូនទៅរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់[..]»។ តាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤តុលា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន២២ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់២៣ម៉ែត្រ។ ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលងាយរងគ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រួតពិនិត្យធនធានថវិកា សម្ភារ ទូក អូប័រ កាណូត រថយន្ត និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះ។ ចំពោះរដ្ឋបាលក្រុង ស្រុក […]

ព័ត៌មានជាតិ

ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងផ្តល់អនុសាសន៍ដ៏សំខាន់ទៅកាន់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលមកអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហការ និងការគោរពច្បាប់ ក្នុងការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត អនុវត្តតួនាទី និងភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ។ ចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រ និងថតរូបអនុស្សាវរីយ៍ផងដែរ។ សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំវគ្គបណ្តុះបណ្តាលខាងលើ ចំនួន៣វគ្គ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ដ ក្នុងនោះ វគ្គបណ្តុះបណ្តាលទី២នេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ២០២៥ សម្រាប់ក្រុមប្រឹក្សាខេត្ត ចំនួន៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ […]

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ

  កណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំដែលត្រូវរួមគ្នាដោះស្រាយ ដោយត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។ ការក្រើនរំលឹករបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសលោកស្រី តាំង សេរីពេជ្ឈរ៉ា ជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាស្រុកមុខកំពូល។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន បានចូលរួមអបអរសាទរ ចំពោះលោកស្រី តាំង សេរីពេជ្យវ៉ា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកមុខកំពូលជាមួយថ្នាក់ដឹកនាំស្រុក សំដៅជួយរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកស្រីអភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ត្រូវរៀនសូត្រពីការងារជាក់ស្ដែង […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានប្រគល់បណ្ណកម្មសិទ្ធិលើកទី២ ជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ចំនួន ១៤៥បណ្ណ បន្ថែមទៀត ដែលសរុបទាំងពីរលើក ក្រសួងបានប្រគល់បណ្ណជូនចំនួន ១ ២៤២ បណ្ណរួចហើយ។

សូមគូសបញ្ជាក់ជូនថា ការដោះស្រាយបញ្ហាលក់ទិញក្នុងគម្រោងនេះ ក្រសួងត្រូវចំណាយពេលច្រើនក្នុងការកែសម្រួលនិងផ្ទៀងផ្ទាត់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរីទាំងអស់ឡើងវិញ ព្រោះម្ចាស់បុរីបានរៀបចំប្លង់មេដោយមិនគោរពតាមលក្ខខណ្ឌនគរូបនីយកម្ម ហើយបានចុះកិច្ចសន្យាលក់ឡូត៍ជូនអតិថិជនដោយមិនបានផ្ទៀងផ្ទាត់ជាមួយផែនទីក្បាលដីដែលខ្លួនបានរៀបចំ បណ្តាលឱ្យអតិថិជនទិញឡូត៍ជាន់គ្នា ទំហំឡូត៍ក្នុងកិច្ចសន្យាខុសពីទំហំឡូត៍លើទីតាំងដីជាក់ស្តែង និងឡូត៍ដែលបានលក់ជូនអតិថិជនខ្លះទៀតមិនមានក្នុងប្លង់មេរបស់បុរីថែមទៀតផង។ ជាងនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អតិថិជនដែលនៅខ្វះឯកសារ សូមអញ្ជើញយកទៅប្រគល់ជូនមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ ឱ្យបានរួសរាន់ផងដែរ។ ពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង។ ១០ កញ្ញា ២០២៥  

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តបទុមវតីរាជវរារាម

រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    

ព័ត៌មានជាតិ

សារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើត។

សារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើត។

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International)

ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឩត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលទសវត្សរ៍ ដែលផ្តោតលើគម្រោងរថភ្លើងល្បឿនលឿន និងការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និហឯកជន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយចីរភាព និងបន្ថយការបំភាយឧស្ម័ន។  

ព័ត៌មានជាតិ

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា

ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។ Spokesperson for the Ministry of National Defense of the Kingdom of Cambodia: On the morning of […]

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាខេត្តអមដំណើរជាមួយ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ នៅឃុំព្រៃពោន និងគ្រួសារក្រីក្រ ១គ្រួសារ នៅឃុំអន្សោង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន […]

ព័ត៌មានជាតិ

ច្រករបៀង ប៉ុស្តិ៍ស្ពានស្រុត បើកដៃឲ្យឈ្មួញ ដឹកទំនិញគេចពន្ធ គ្មានច្បាប់ ចេញចូលទាំងយប់ទាំងថ្ងៃ

(បន្ទាយមានជ័យ)÷ តាមសេចក្តីរាយការណ៍មកថា កម្លាំងកងការពារព្រំដែនគោកលេខ៥០៣ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  កំពុងតែ​ឃុបឃិតគ្នាលួចបើកច្រករបៀងខុសច្បាប់បើកដៃឲ្យឈ្មួញរកសុីដឹកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទចេញចូលតាមច្រករបៀង ប៉ុស្ត៍ស្ពានស្រុតគ្រប់គ្រងដោយលោករឿន សារិទ្ធ ជាមេបញ្ជាការ កងអនុសេនាការពារព្រំដែនគោកលេខ៥០៣ បាននឹងកំពុងតែបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចេញពីប្រទេសថៃ ចូលមកប្រទេកម្ពុជា យ៉ាងពេញច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗដូចគេហែរកឋិន ដោយផ្គើនអនុសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង សារចរាចរណ៍នែនាំរបស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ បណ្ដាលឲ្យបាត់ចំណូលពន្ធចូលរដ្ឋ។ * ប្រមុខថ្នាក់ដឹកនាំ បានចាត់តាំងឱ្យអស់លោកមកធ្វើការបម្រើជាតិ ការពារបទល្មើសតាមតាមខ្សែបន្ទាត់ព្រំដែន  តែអស់លោកបែជាបង្កើតបទល្មើសទៅវិញ? ដោយឃុបឃិតគ្នាជាមួយឈ្មួញ នាំទំនិញគេចពន្ធ ចេញតាមច្រករបស់លោកគ្រប់គ្រងទៅវិញ ដោយ មិនខ្វាយខ្វល់ពីការបាត់បង់ចំណូលរដ្ឋ។ តើអស់លោកមានបានដឹងទេថា? អស់លោកធ្វើការសុីប្រាក់របស់រដ្ឋ  រដ្ឋបានលុយពីការប្រមូលពន្ធ  តែអស់លោក កំពុងតែធ្វើឱ្យបាត់បង់ចំណូលពន្ធទៅវិញ? ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ស្ពានស្រុតគ្រប់គ្រងដោយទាហាន៥០៣ ស្ថិតក្នុង ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ដ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំ នឹងអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

  ផ្សាយចេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤រថយន្តដឹកទំនិញហ្នឹងម៉ូតូអត់ពន្ធឬបង់ពន្ធមិនគ្រប់ កំពុងនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកបឹងត្រកួនសេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹនត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់យប់កំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់។   ប្រភពបន្ថែមថា រថយន្តដឹកទំនិញហ្នឹង ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថារទំនិញគ្រប់មុខដឹកដាក់រថយន្តសំពីងសំពោង ហ្នឹង ម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសរថយន្តដឹកទំនិញធុនធំហ្នឹង ម៉ូតូស៊េរីទំនើប ម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។ ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោក កែវ សារ៉ាត់ ទេ រថយន្តដឹកទំនិញ និងម៉ូតូថៃទាំងនោះ មិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់ជើងទា, គ្រឿងក្នុងជ្រូកបង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញគយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។ ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ី ណាស៊ី លោក ជា យូឈាង លោក ប៉ាន់ ខែមវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ផ្នែកក្នុងក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការងារស្នូលសំខាន់ៗដូចជាការផ្តល់សេវាតម្រូវការ​ និងសាធារណៈនានា​ ជាពិសេសអរគុណដល់កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបង្ក្រាបបទល្មេីសនានាបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព ដែលបានផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងការអនុវត្តបានយ៉ាងល្អប្រសេីរចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យក្រុមការងារបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត […]

អគុណសន្តិភាព

ចំនួនអ្នកទស្សនា

Users Today : 43
Users Yesterday : 50
This Month : 1102
This Year : 19880
Total Users : 45831
Views Today : 56
Total views : 87945