មូស្គូ ៖ ការលក់ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា បានកើនទ្បើងយ៉ាងគំហុគ ឬគុណនឹងប្រមាណ៥០ដងក្នុងរយៈពេលបីខែចុងក្រោយនេះ ហើយឥឡូវនេះមានចំនួន ១០% នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌា នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលដកស្រង់ដោយ The Economic Times ។ មន្ត្រីរូបនេះបានប្រាប់អាជីវកម្មឥណ្ឌាថា ឥឡូវនេះរុស្ស៊ីស្ថិតក្នុងចំណោម អ្នកផ្គត់ផ្គង់កំពូលទាំង ១០ ។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូបានបង្កើតឱកាស មួយសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ដើម្បីបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃបញ្ចុះតម្លៃ ខណៈដែលអតិថិជនអឺរ៉ុបមួយចំនួនបាននិងកំពុងជៀសវាងការទិញប្រេងឆៅពីរុស្ស៊ី។ ដឹងហើយថា មុនពេលមានជម្លោះ ប្រេងរុស្ស៊ីបង្កើតបានត្រឹមតែ ០,២% នៃប្រេងទាំងអស់ដែលនាំចូលដោយឥណ្ឌា។ រោងចក្រចម្រាញ់របស់ប្រទេសនេះត្រូវបានគេរាយការណ៍ថាបានទិញប្រេងរុស្ស៊ីប្រហែល ២៥ លានបារ៉ែលក្នុងខែឧសភា។ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីតដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ឥណ្ឌា បន្ទាប់ពីអ៊ីរ៉ាក់។ ប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី ៣ របស់ពិភពលោកបានរងការរិះគន់ពីលោកខាងលិច ចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ញូវដែលីបានបដិសេធការរិះគន់នេះ ដោយហេតុផលថាការនាំចូលទាំងនោះ បង្កើតបានតែផ្នែកខ្លះនៃតម្រូវការរួមរបស់ប្រទេសប៉ុណ្ណោះ៕
Author: admin
អភិបាលខេត្តញ្ជើញ ជាអធិបតីភាពបិទសន្និបាត បូកសរុបវាយតម្លៃការងារអប់រំឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំបន្ត
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បិទសន្និបាត បូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារ និងគណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់តាមរយៈការឆ្លុះបញ្ចាំង និងភិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំគ្រប់គ្រង អប់រំទាំងលើទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាព សម្របសម្រួល និងការអនុវត្តន៍ផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ កំណែទម្រង់ការគ្រប់គ្រងសាលារៀន លើកកម្ពស់វិធីសាស្រ្តបង្រៀនស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍធនធានគ្រូបង្រៀន ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចំពោះលើកការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង គុណធម៌ […]
បាញ់ប្រហារក្នុងក្លឹបរាត្រីមួយកន្លែង ក្នុងប្រទេសន័រវែស ស្លាប់ និងរបួសជាង១០នាក់
អូស្លូ ៖ មន្ត្រីប៉ូលិសបាននិយាយថា មនុស្ស ២ នាក់ស្លាប់ និងប្រហែល ១០ នាក់បានរងរបួស នៅថ្ងៃសៅរ៍នេះ ក្រោយផ្ទុះការបាញ់ប្រហារក្នុងក្លឹបរាត្រីមួយកន្លែង នៅរដ្ឋធានី Oslo ប្រទេសន័រវេស។ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួននៅក្បែរក្លឹបនោះផងដែរ ខណៈមូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងច្បាស់នោះទេ។ ទូរទស្សន៍ NRK និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បានរាយការណ៍ថា ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងទីតាំង London Pub ដែលជាបារខ្ទើយ និងក្លឹបរាត្រីដ៏ពេញនិយមនៅកណ្តាលទីក្រុង។ សូមជម្រាបថា ក្រោយពេលកើតហេតុ គេឃើញមានឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់ ក៏ដូចជារថយន្តប៉ូលិសមកពាសពេញទីក្រុងតែម្ដង៕
សហរដ្ឋអាមេរិកមានមនុស្ស ១០២,៩១៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣៧នាក់ស្លាប់ ក្នុង១ថ្ងៃ
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១០២,៩១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៨,៧០៨,៧០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤០,៦៤១នាក់ និងជាសះស្បើយឡើងវិញសរុប ៨៤.៣៥លាននាក់៕
ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រើប្រាស់ ជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះ សីហនុរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាបន្តបន្ទាប់ដោយមិនបន្ទូរដៃ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើង ក៏ដើម្បីផ្សព្វផ្សាយដំណឹង ឬព័ត៌មានជូនធារណជនឱ្យបានយល់ដឹងពីការខិតខំយកចិត្តទុក ដាក់ថែរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុស្រប តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕
សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់
ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ដែលពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក គង់ វិតាណៈ អភិបាលរងខេត្ត លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងមានការចូលរួមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនជាច្រើននាក់ផងដែរ។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។ លោកឧកញ៉ាបានបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹង ទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកប មុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ […]