នេះជាកិត្តិយស និងជាការលេីកមុខមាត់ថ្មីមួយបន្ថែមទៀតសម្រាប់មន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដែលឯកឧត្តមបានដឹកនាំបង្កេីតឱ្យមានទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ដេីម្បីចូលរួម ក្នុងពិធីប្រណាំងទូក ង ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ ទោះបីជាការបង្ហាញខ្លួនក្នុងឆ្នាំ២០២៤ ជាការបង្ហាញខ្លួនលេីកដំបូង ក៏ប៉ុន្តែទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” បានធ្វេីឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលេី ល្បឿន និងឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ។ លេីសពីនេះទៅទៀត […]
Author: bvt
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីក្នុងពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និង បណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..
បន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និង បណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងថា ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ […]
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្យស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រលប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ជប់ តាមរយះរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្យស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រលប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ជប់ តាមរយះរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានសម្តែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានគិតគូរ និងយកចិត្តទុកពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្រុមហ៊ុនលោកគឺម វុទ្ធធា ដកគ្រឿងចក្រយ៉ាងលឿនទំនងចៅហ្វាយស្រុក អោយការពេលថ្នាក់លើប្រុងចុះក្របួច
ក្រុមហ៊ុនលោកគឺម វុទ្ធធា ដកគ្រឿងចក្រយ៉ាងលឿនទំនងចៅហ្វាយស្រុក អោយការពេលថ្នាក់លើប្រុងចុះក្របួច ខេត្តតាកែវ៖ ក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយរឿងអំពើពុករលួយរបស់ក្រុមហ៊ុនលោកគឺមវុទ្ធធា ក្នុងនោះក៏មានពាក់ពន្ធ័ក្រុមអាជ្ញាធរ និងមន្រ្តីជំនាញផងដែរ រឿងកាយភ្នំរដ្ឋចាក់ផ្លូវរដ្ឋ បើកលុយពីរដ្ឋយកទៅចែកគ្នាធ្វើអ្នកមាន ស្រាប់តែដំណឹងនេះដឹងដល់ថ្នាក់លើប្រុងចុះទៅក្របួច តែក្របួចបានតែខ្យល់ព្រោះមានអ្នកអោយការទៅលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់បាត់ស្រមោល។ បើយោងតាមកាអះអាងពីក្រុមមន្រ្តីតូចតាចបានអោយដឹងថា គ្រាន់តែកាសែតចេញផ្សាយភ្លាមក្រុមហ៊ុនលោកគឹមវុទ្ធធា ឆ្លេឆ្លានិងឆ្លងយោបល់ក្រុមអាជ្ញាធរពាក់ពន្ធ័ ដើម្បីរកវិធីដោះស្រាយ ហើយក្រុមអាជ្ញាធរ និងមន្រ្តីជំនាញពាក់ពន្ធ័ ទំនងផ្ដល់យោបល់អោយលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់អោយបាត់សិនទៅ បើថ្នាក់លើក្របួចជាប់អាច និងនាំទុកដល់ពួកគេ ដូចច្នេះលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់បាត់ស្រមោល មុនថ្នាក់លើចុះទៅដល់។ គួរំលឹកថា៖ ក្រុមហ៊ុនគឹម វុទ្ធធា កាយភ្នំរដ្ឋយកដីចាក់ផ្លូវគំរោងរបស់ខ្លូនដែលដេញបានពីរដ្ឋបើកលុយពីរដ្ឋចំណេញកប់ៗៗៗ យោងតាមប្រភពច្បាស់ការណ៍ពីព្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជកាមួយចំនួននៅស្រុកគីរីវង្ស បានទម្លាយអោយដឹងថាក្រុមហ៊ុនគឹម វុទ្ធធា ដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់បានផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ ស្ថិតនៅឃុំព្រៃរំដេង ស្រុកគីរីវង្ស តែបែរជាក្រុមហ៊ុនខាងលើយកគ្រឿងចក្រទៅកាយភ្នំតាកយ នៅភូមិព្រៃលាប ឃុំព្រៃរំដេង យកគ្រួសក្រហមទៅធ្វើផ្លូវដែលខ្លួនដេញថ្លៃបានយ៉ាងរំភើយ។ ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុនណាក៏ដោយអោយ តែដេញថ្លៃគំរោងធ្វើផ្លូវក្រាលគ្រួសធម្មជាតិបានហើយ គឺត្រូវតែទៅទិញគ្រួសដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវតាមផ្លូវច្បាប់ មិនមែននាំគ្នាទៅកាយគ្រួសភ្នំរបស់រដ្ឋដោយមិនអស់លុយនោះទេ។ ប្រភពដដែលបានបញ្ជាក់ទៀតថាក្រុមហ៊ុនលោកគឺមវុទ្ធធា បច្ចុប្បន្នកំពុងតែធ្វើនំអត់ប្រើម្សៅ ដោយគ្រាន់យកភ្នំរដ្ឋកាយដីចាក់ផ្លូវរដ្ឋ រួចបើកលុយពីរដ្ឋឃុបឃិតគ្នា ជាមួយក្រុមមន្ក្រីពាក់ពន្ធ័របស់រដ្ឋជាការស្រេច សល់លុយរដ្ឋចំនេញច្រើនចែកគ្នាក្លាយជាអ្នកមាន។ […]
ប្រជាពលរដ្ឋនៅសង្កាត់បឹងត្របែកបានផ្ញេីសារមកអោយជួយផ្សាយ ព័ត៌មាន អំពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន ឈ្មោះ ណុប បានលួចបង្កេីតល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅ ផ្លូវលេខ ៤៧៤ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ជាប់ហាងសាច់អាំង ចំប៉ីស បឹងត្របែក ។ ចំណុចពិសេសនោះគឺប្រជាពលរដ្ឋប្រាប់ថា លោកណុបដេីរចាប់គេពេញក្នុងមូលដ្ឋានខណ្ឌ ចំការមន តែកន្លែងគាត់ គ្មានអ្នកណាហ៊ានមកក្បែរទេ ។
ពិតអត់សូមមេត្តាបំភ្លឺផង ! ប្រជាពលរដ្ឋនៅសង្កាត់បឹងត្របែកបានផ្ញេីសារមកអោយជួយផ្សាយ ព័ត៌មាន អំពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន ឈ្មោះ ណុប បានលួចបង្កេីតល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅ ផ្លូវលេខ ៤៧៤ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ជាប់ហាងសាច់អាំង ចំប៉ីស បឹងត្របែក ។ ចំណុចពិសេសនោះគឺប្រជាពលរដ្ឋប្រាប់ថា លោកណុបដេីរចាប់គេពេញក្នុងមូលដ្ឋានខណ្ឌ ចំការមន តែកន្លែងគាត់ គ្មានអ្នកណាហ៊ានមកក្បែរទេ ។ សូមមេកងរាជអាវុធហត្ថខណ្ឌចំការមនមេត្តាបំភ្លឺផង ជាពិសេស លោកអភិបាលខណ្ឌ មេត្តាពិនិត្យមេីលផង កុំអោយត្រីងៀតឆ្លៀតពង ។
ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះ ដោយសារអាងស្តុកទឹកឆៅទាំងពីរទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ.
ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្ ផ្សាយចេញនៅថ្ងៃទី 11/09/2024 ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះ ដោយសារអាងស្តុកទឹកឆៅទាំងពីរទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ (បន្ទាយមានជ័យ)៖ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹកប្រើប្រាស់នាពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើនូវតែរាំងស្ងួតមិនមានភ្លៀងធ្លាក់ទេនោះ ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានជំរាបជូនដល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថា ក្រុមហ៊ុនមានអាងស្តុបទឹកឆៅចំនួន ២ទីតាំង ចំណុះប្រហែល ៩០០០ ០០០ម៉ែត្រគីប ហើយជាក់ស្ដែងអាងស្តុបទឹកទាំងពីរនេះសល់ទឹកឆៅត្រឹមតែ ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាអាកាសធាតុនៅតែបន្តរាំងស្ងួត ទើបពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ធ្វើការបិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។ ហើយសម្រាប់តំបន់ដែលនៅចុងបណ្ដាញមួយចំនួនត្រូវបិទផ្គត់ផ្គង់ ១២ម៉ោង និងបើកផ្គត់ផ្គង់វិញ ១២ម៉ោងទៅតាមពេលកំណត់ ។ ក្រុមហ៊ុនទឹកស្អាតអានកូ បញ្ជាក់ថា បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាសធាតុនៅតែរាំងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ […]
តុលាការ កាត់ទោសឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន១១៨គីឡូក្រាម ដាក់គុកម្នាក់ៗអស់១ជីវិត… (១១៨)គីឡូក្រាម😲
(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រីក្សារចៅក្រមជំនុំជម្រះ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការ ប្រកាសសាលក្រមលើសំណុំរឿងឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន១១៨គីឡូក្រាម ដោយសម្រេចផ្តន្ទាទោសឈ្មោះ សែរហឹរ សោមឆាយ SAEHOE SOMCHAI ជនជាតិថៃ និងឈ្មោះ សែរហឹរ ថាណាត់ SAEHOE THANAT ជនជាតិថៃ ដាក់ពន្ធនាគារម្នាក់ៗអស់១ជីវិត និងពិន័យក្នុងម្នាក់ៗ៨០លានរៀល។ សូមរំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន ១១៨គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ ដោយមានការដឹកនាំ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសារច្រានចោលព័ត៌មានក្លែងក្លាយ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព
ភ្នំពេញ៖ នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារច្រានចោលព័ត៌មានក្លែងក្លាយ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។ ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ងល់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។ ខ្ញុំសូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ៕
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំមានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនិយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ មេបញ្ជាការវរការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលដូចតទៅនេះ៖ – ជម្រុញអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងការប្រមូលផ្តុំតវ៉ាផ្សេងៗ – ត្រូវបង្កើនសកម្មភាពប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាពរបស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគ ប្រជាពលរដ្ឋឲ្យប្រមូលផ្តុំ ធ្វើកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(DTA)។ – ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។ – កម្លាំងអធិការនគរបាលក្រុង/ស្រុក […]
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមក្នុងពិធីបុណ្យសាលាកភត្ត (ចាប់ស្លាក) និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១៥០ អង្គ នៅវត្តសំសមី ក្រុងព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៧ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវ នឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសាលាកភត្ត (ចាប់ស្លាក) និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១៥០ អង្គ នៅវត្តសំសមី ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។ គួរបញ្ជាក់ថា ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណវត្ត សំសមី ស្ថិតនៅក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕