ព័ត៌មានជាតិ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស.) បានបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីជំរុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ។ កិច្ចប្រជុំដែរបានធ្វើឡើង​នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងមានចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជា សមាជិក ក.គ.ផ.ស.។ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះមានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, […]

ព័ត៌មានសន្តិសុខសង្គម

ក្រុងប៉ោយប៉ែត ទីតាំងផ្ទះមេឆ្នោត (កន្ទុយលេខ)មួយកន្លែង ដុះស្លែយូរ ឆ្នាំណាស់មកហើយ.តែនៅឡើយ មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចុះបង្ក្រាបសោះ..

  ផ្សាយចេញនៅថ្ងៃទី២ខែកក្កដាឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត ប្រភពពីររដ្ឋបានឱ្យដឹងថា ទីតាំងល្បែងដុះស្លែ ផ្ទះមេ ឆ្នោត (កន្ទុយលេខ) មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបៃតុងផ្ទះសំណាក់លីហូវ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គេឃើញមានប្រជាពលរដ្ឋ អ្នកញៀនល្បែងភ្នាល់ មួយចំនួន ចូលចាក់ ឆ្នោត (កន្ទុយលេខ) នៅក្នុងផ្ទះមួយកន្លែង យ៉ាងយ៉ាង គគ្រិកគគ្រេង ជារៀងរាល់ថ្ងៃ ដោយមានទទួល កត់ ឆ្នោត គ្រប់មុខ មិនថា ឆ្នោតយួន ឬ ឆ្នោត ថៃ ឆ្នោតខ្មែរចេញថ្ងៃ ក៏ចាក់បានដែរ  មិនត្រឹមតែប៉ុណ្ណោះ មានប្រមូល ពីកូនកញ្ច្រែង ផ្សេងៗ ជាច្រើនទៀត.។ ប្រភពបានបន្តទៀតថា ទីតាំងផ្ទះមេ ឆ្នោតមួយកន្លែងនេះ បើកជាយូរឆ្នាំមកហើយ តែគេមិនដែលឃើញមាន សមត្ថកិច្ចពាក់ព័ន្ធណា ចុះណែនាំ បង្រ្កាប ឲ្យបិទ ទីតាំងមួយនេះសោះ ដោយទីតាំងមួយកន្លែងនេះ នៅតែបន្ត បើកកត់ ទទួលចាក់ថ្នល់ ពីក្រុមអ្នកញៀន ឆ្នោត […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសការងារ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញស្តីពីការងារចាំបាច់មួយចំនួន ដើម្បីពង្រឹងជំនាញ បច្ចេកទេស ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកជាច្រើនរូប នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដួរផ្លូវភេទគ្រប់ទំរង់ បទល្មើឹសសេដ្ឋកិច្ចនិងទំនិញខូចគុណភាព ដោយប្រើវិធានការរដ្ឋបាល វិធានការបង្កា វិធានការច្បាប់ ត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។ លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់នគរបាលជំនាញ នគរបាលគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុក ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវផ្តល់សេវាសាធារណះឲ្យបានល្អ ទាន់ពេលវេលា ត្រូវបន្តពង្រឹងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បន្តអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់មានកម្រិតទាបបំផុត៕

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពង្រឹងការងាសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចការងាសន្តិសុខខេត្តបន្ទាយមានជ័យ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ លោកអធិការរងផែនសន្តិសុខ មកពីគ្រប់ក្រុងស្រុកទាំង៩ និងមន្ត្រីនគរបាលជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និង លទ្ធផលប្រតិបត្តិការដែលសម្រេចបានកន្លងមក។ លោកក៏បានធ្វើការណែនាំដល់ លោក លោកស្រី ដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តម គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានកោតសរសើរចំពោះលទ្ធផលការងារកន្លងមក លើការងារគ្រប់គ្រងសន្ដិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ឯកឧត្តមក៏បានណែនាំដល់មន្ដ្រីនគរបាល ពិសេសមន្ដ្រីនគរបាលប៉ុស្ដិ៍ដែលនៅមូលដ្ឋានផ្ទាល់ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើង៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ធ្វើសកម្មភាពលើជនរងគ្រោះ២នាក់ម្នាក់ របួ.សធ្ង.ន់ ត្រូវ៥កន្លែងជិត២០ធ្នេរ

បន្ទាយមានជ័យ៖ឃាត់ខ្លួនក្មេងទំនើង៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ធ្វើសកម្មភាពលើជនរងគ្រោះ២នាក់ម្នាក់របួសធ្ងន់ត្រូវ៥កន្លែងជិត២០ធ្នេរត្រូវបានកសាសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ។ លោកវរៈសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រៈនេតក្រព្រៈបានប្រាប់ថា៖ជនសង្ស័យ៣នាក់មាន១.ឈ្មោះ ប្រិម ប៊ុនអេក ហៅអេក ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ ឡាម ណាក់រុង ភេទប្រុសអាយុ១៥ឆ្នាំ ៣.ឈ្មោះ ខៀន សីហា ហៅសី ភេទប្រុស អាយុ១៦ឆ្នាំភូមិសំរោង ឃុំ/ស្រុកព្រៈនេត្រព្រៈ។ លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ២នាក់បានប្តឹងជនសង្ស័យ៥នាក់បានធ្វើសកម្មភាពកាប់បណ្តាលរបួសម្នាក់ចំចំនួន៥កន្លែងជិត២០ថ្នេត្រូវសង្គ្រោះកាន់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីហើយបម្រុងយកម៉ូតូតែជាប់សតេឡេមិនអាចយកទៅបានដែលធ្វើសកម្មភាពកាលពីយប់រំលងអាទ្រាធចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចភូមិប៉ោយសំរោង ឃុំឮ/ស្រុកព្រៈនេត្រព្រៈ។ លោកវរៈសេនីយ៍ឯក ទេព រដ្ឋា បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះជាការណែនាំពីលោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រៈរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈបានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន៣នាក់និងកាំបិតខ្វែវរឺផ្គាក់ចំនួន២ត្រូវបានធ្វើការសាកសួរហើយកសាងសំណុំរឿងបញ្ចូនទៅស្នការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការនិតិវិធីបន្ត៕

ព័ត៌មានបច្ចេកវិទ្យា

អាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាចគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់(ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) របស់ជនបរទេស

បន្ទាយមានជ័យ÷ប៉ោយប៉ែត បន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួលបាន ព័ត៌មាន និងរូបភាពអាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH  បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាននាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត  ទាំងមានច្បាប់ខ្លះ  និង លួចចូលមកដោយខុសច្បាប់ខ្លះ(គ្មានលិខិតឆ្លងដែន) ដោយមានមេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការ ប្រកបមុខរបររកស៊ី និង ធ្វើជាបុគ្គលិកកាស៊ីណូជាដើម ។ ក៏ប៉ុន្តែ តាមអាគារ មួយចំនួន ដែលជនបរទេស បានជួលពីពលរដ្ឋ ខ្មែរ ក្រោមកិច្ចសន្យាថាជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួនយកអគារនោះ មកបង្កើតជា ជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលជា សកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយម្ចាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ […]

ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល​ចាប់​ជនជាតិ​ប៉ាឡេស្ទីន​៤៥​នាក់​ទៀត​នៅ​ក្នុង​ការ​វាយឆ្មក់​នៅ​តំបន់​ West Bank!

យោងតាមក្រុមកិច្ចការអ្នកទោសកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា កងកម្លាំងយោធាអ៊ីស្រាអែលបានប្រមូលផ្តុំជនជាតិប៉ាឡេស្ទីនចំនួន 45 នាក់បន្ថែមទៀតនៅក្នុងការវាយឆ្មក់ពេញមួយយប់នៅក្នុងតំបន់ West Bank ដែលកាន់កាប់។ ការចាប់ខ្លួនរួមមានអ្នកថ្វាយបង្គំដែលចាកចេញពីវិហារឥស្លាម Al-Aqsa ក្នុងក្រុងយេរូសាឡឹមខាងកើតកាន់កាប់ បន្ទាប់ពីបានសង្កេតមើល Laylat al-Qadr (រាត្រីនៃក្រឹត្យ) ដែលជារាត្រីដ៏ពិសិដ្ឋបំផុតសម្រាប់ប្រជាជនម៉ូស្លីមក្នុងខែរ៉ាម៉ាដាន ក៏ដូចជាអ្នកផ្សេងទៀតនៅក្នុងទីក្រុង West Bank នៃទីក្រុង Hebron, Jenin ។  , Nablus, Tubas, Tulkarm, Ramallah និង Jericho គណៈកម្មការកិច្ចការអ្នកជាប់ឃុំ និងសង្គមអ្នកទោសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ អង្គការទាំងពីរបានរាយការណ៍ពីករណីនៃ “ការវាយដំយ៉ាងព្រៃផ្សៃ ការគំរាមកំហែងប្រឆាំងនឹងអ្នកជាប់ឃុំ និងក្រុមគ្រួសាររបស់ពួកគេ និងការបំផ្លិចបំផ្លាញ និងការរុះរើផ្ទះប្រជាពលរដ្ឋ” ក្នុងអំឡុងពេលចាប់ខ្លួន។ នេះបាននាំឱ្យចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ West Bank ដល់ 8,080 ចាប់តាំងពីខែតុលាឆ្នាំមុន នេះបើយោងតាមតួលេខប៉ាឡេស្ទីន។ ភាពតានតឹងបានកើនឡើងខ្ពស់ពាសពេញតំបន់ West Bank ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកយោធាដ៏សាហាវប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។ ចាប់តាំងពីពេលនោះមក […]

ព័ត៌មានសន្តិសុខសង្គម

ផឹកស៊ីជួបជុំសប្បាយ ក្លាយជាទីលានវាយតប់គ្នាយ៉ាងណាធិបតេយ្យ ព្រោះកើតជាទំនាស់ពាក្យសំដី មានអីជាប់ខ្នោះ!

សមត្ថកិច្ចអន្តរគមន៍ពេលមានទំនាស់ពាក្យសំដីក្នុងការដ្ឋានរហូតឈានដល់ការប្រើអំពើហិង្សា ហើយភាគីម្ខាង ទាញដំបង វាយសមត្ថកិច្ចពកក្បាល។ ក្រោយបង្កហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក ហិង្សា២នាក់ នាំមកសាកសួរនាំ។ ហេតុការណ៍នេះកើតឡើងនៅចំណុចសំណង់ការដ្ឋានណាហ្គាវើល៣ តាមផ្លូវសុធារស ស្ថិតនៅភូមិ១ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ ឡាង ប៊ុនរិទ្ធ មុខរបរ នាយរងប៉ុស្តិ៍សណ្ដាប់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ៕

ព័ត៌មានជាតិ

សូមសំណាងល្អ.លោកពុក. សម្តេចតេជោ ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្ត.!

ភ្នំពេញ៖ សម្តេចតេជោ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលប្រើអស់រយះ៣៤ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នា១៩៩០ រហូតមកដល់ឆ្នាំ២០២៤នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចមិនដែលមានអាការៈឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្តេចប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យសម្តេចឈឺភ្នែកនិងឈឺក្បាលនោះ។ សម្តេចតេជោ បានរំលឹកថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន បានជួយ ផលិតជាជំនួយចំនួន៥គ្រាប់ ហើយលើកនេះភាគីជប៉ុន នឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា នេះជាលទ្ធផលនៃប្រទេសដែលមាន សង្រ្គាម ដូចនេះហើយបានជាសម្តេច ដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែករបស់សម្តេចអស់រយះពេល៣៤ឆ្នាំកន្លងមកនេះ។ គួរជំរាបជូនផងដែរថា ក្នុងដំណើរអញ្ជើញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្ត របស់សម្តេចតេជោ ដោយមានការអមដំណើរពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា លោកជំទាវ ហ៊ុន ម៉ាលី ឯកឧត្តម ហ៊ុន ម៉ានី រួមទាំងចៅៗ និងថ្នាក់ដឹកនាំអមដំណើរផងដែរ៕

ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅខណ្ឌដង្កោ ដោយសារតែឆ្លងកម្តៅចេញពីឡដុតចំហាយ

ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានកម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១២:៥០នាទីនាថ្ងៃខែឆ្នាំដដែរ ដោយប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តផ្សេងៗទៀត។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងកម្តៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ បណ្តាលឲ្យខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន ១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕