ព័ត៌មានសន្តិសុខសង្គម

ចាប់ផ្ដើមសារជាថ្មីយុទ្ធនាការបាញ់កាំជ្រួចចាក់ភ្នាល់លុយរាប់មុឺនរាប់សិបសែនបាត នៅស្រុកអន្លង់វែង!!!

ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្រប់ច្បាប់ និង មានលិខិតនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សម្ថតកិច្ចស្រុកនិងខេត្តមិនហ៊ានប៉ះ។       បើយោងតាមពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរ៉ែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចាញ់កាំជ្រូចមីស៊ីសចិនប៉ុន្មាននោះទេ។       ជាក់ស្ដែងកាលពីរថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធមិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃផងដែរ.!។       ជុំវិញករណីខាងលើនេះក្រុមការងារអ្នកសាពត៌មានក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យផងដែរ ពាក់ពន្ធ័និងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ។       យោងតាមប្រភពពីមហាជនបានលើកឡើងថាល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងស្រប់ច្បាប់ឫយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូ […]

ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ដីទាមទារអោយបុគ្គលលី អ៊ុំអេង នាំមនុស្ស ៣នាក់ដែលអះអាងថាជាម្ចាស់ដីទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី!!

(សៀមរាប)៖ម្ចាស់ដើមនៃផ្ទៃដី១៣.៦១ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០នាក់ទៀត បានទាមទារអោយបុគ្គលលី អ៊ុំអេងនាំមនុស្ស៣នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដី ទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល ៤ទៅ៥ថ្ងៃខាងមុខនេះ មិនហ៊ានទៅទេ បញ្ឈប់ការដើរចង្អុលយកដីគេទៀត។ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២ គ្រាដែល លោកប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ១៣.៦១ហិកតា រួមទាំងសាក្សីចំនួន១១០នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់អ្នក សារព័ត៌ មានចំនួន១៥ស្ថាប័ននៅលើទីតាំងដីផ្ទាល់។  លោកប្រុក យ៉មបញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានទំហ៊ំ១៣.៦១ហិកតា។ មិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះលី អ៊ុំអេង និយាយនោះទេ។   ដីខាងលើនេះជាដីកេរដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង២០ឆ្នាំមកហើយ មិនដែល មានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះលី អ៊ុំអេង អីនោះទេ។ ចុះហេតុអីក៍ពេលនេះ បុគ្គលឈ្មោះលីអ៊ុំអេង យកឈ្មោះលឹម ជក់.ឈ្មោះញ៉ាវ ណុល […]

ព័ត៌មានសន្តិសុខសង្គម

ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម!!

(ភ្នំពេញ) ៖នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម។ សូមបញ្ជាក់ថាក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់នៅថ្ងៃអាទិត្យ ២រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ថា, យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។   លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ […]

ព័ត៌មានសន្តិសុខសង្គម

លោក សាន សុខសីហា ពេលភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំ មិនត្រូវបានផាកពិន័យទេ!

(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនីយ៍ឯក សាន សុខសីហា បានចេញមកណែនាំពីការអនុវត្តការងារចរាចរណ៍៣ចំណុចសំខាន់ៗដូចខាងក្រោម៖  ទី១: បើសិនភ្លើងស្តុបពណ៌ក្រហម ហើយពលរដ្ឋបត់ស្តាំ, ករណីគ្មានឧបសគ្គ សូមកុំចាប់ផាកពិន័យ។ ទី២: បើពលរដ្ឋឆ្លងស្តុបហួសគំនូសថ្មើរជើង ស្តុបលោតភ្លើងលឿង សូមកុំចាប់ផាកពិន័យ ត្រឹមអប់រំណែនាំ។ ទី៣: សូមតាមគោលដៅនៃការសម្រួលចរាចរណ៍ កុំប្រែក្លាយជាគោលដៅអនុវត្តច្បាប់ចរាចរណ៍!   ៣ចំណុចខាងលើ ពលរដ្ឋនឹងមានមូលដ្ឋាន សម្រាប់បកស្រាយជូននគរបាលនៅតាមគោលដៅ បើសិនពួកគាត់នៅបន្តអនុវត្តផ្ទុយបទបញ្ជានេះ!   តែទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូរកុំខ្លាចសមត្ថកិច្ចរឿងចាប់ផាកពិន័យ តែត្រូវខ្លាចខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍៕

ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោៈ ចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការសុីវិល!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១.០៨.២០២២ បានចេញអនុក្រឹត្យ ស្តីពីការ បន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៉ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្មាក់ទី១ ដែលមានខ្លឹមសារដូចខាងក្រោមថា៖

ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោៈ ចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការសុីវិល!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១.០៨.២០២២ បានចេញអនុក្រឹត្យ ស្តីពីការ បន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៉ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្មាក់ទី១ ដែលមានខ្លឹមសារដូចខាងក្រោមថា៖  

ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ដី៖ជំទាវលី អ៊ុំអេង កំពុងឆ្គួតរង្វេងស្មារតីដើរបង្ក ជម្លោះជាមួយពលរដ្ខរហូតដល់អាជ្ញាធរ ហើយយំសម្តែងបង្ហាញភ្នែកមហាជន.!!

សៀមរាប៖ អ្នកស្រីសុខសុភា ម្ចាស់ដីស្របច្បាប់លើក ឡើងថា ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង ពេលនេះ កំ ពុងឆ្គួតវង្វេងស្មាតី ដើរចង្អុលយកដីប្រជាពលរដ្ឋស្រប ច្បាប់ពាសវាលពាសកាល ហើយប្តឹងអាជ្ញាធរមូលដ្ឋានពីម្នាក់ទៅម្នាក់ទាំងបំពាន។   ក្រៅពីដើរចង្អុលយកដីពលរដ្ឋខុសទិសដៅ ជំទាវឆ្គួតវង្វេងស្មាតីម្នាក់នេះ ទៅយំសម្តែងដាក់អ្នកសារព័ត៌ មាន ដើម្បីបង្ហាញភ្នែកមហាជន ថាខ្លួនជាជនរងគ្រោះត្រូវពលរដ្ឋនិងអាជ្ញាធររំលោភយកដីទៅវិញ។   ចំណែកអ្នកស្រី ផាត់ សុជឿន ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានហៅ លី អ៊ុំអេងថា ជាជំទាវបណ្ឌិតអវិជ្ជា ពីព្រោះនៅសុខៗជំទាវរូបនេះ មកជេរ ប្រមាថលើរូបអ្នកស្រី ដោយភ្ជាប់ជាមួយនិងពាក្យថា ខ្ញុំផាត់ សុជឿន ដើរទិញរឿងក្តីយកមកក្តាំ។ ជំទាវអវិជ្ជារូបនេះ បានលើកឡើងថា រូបខ្ញុំមកបង្កបញ្ហា នៅក្នុងទឹកដីខេត្តសៀមរាប សូម្បីមន្ត្រីសាលាខេត្តក៍ហ៊ានបង្ក ជម្លោះដែរ។…(សំលេង លីអ៊ុំអេង) អ្នកស្រីផាត់ សុជឿន បន្ថែមថា ខ្ញុំជាពលរដ្ឋម្នាក់ រក ស៊ីត្រឹមត្រូវ ក្រោមដំបូលច្បាប់ មិនមានគោរម្យងារ ជាជំទាវ ដូចជនអវិជ្ជា(ល្ងង់អត់ចេះអក្សរ)លី អ៊ុំអេង នោះទេ។ ខ្ញុំជាជនរងគ្រោះ […]

ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ដីស្របច្បាប់ បង្ហាញឯកសារនិងបកអាក្រាតពីការលោភលន់របស់ លី អ៊ុំអេង!

សៀមរាប៖លោកស្រីសុខ សុភា ម្ចាស់ដីស្របច្បាប់និងជាម្ចាស់ក្រុមហ៊ុន ដែលតាដាប់បែលយូត្រេឌីង ខូអិលធីឌី បានច្រានចោលការចោទប្រកាន់ថា ចូលទៅកាន់កាប់រំលោភយកដី ពីសំណាក់ជំទាវលី អ៊ុំអេង ហើយត្រៀមនឹងចាត់វិធានការផ្លូវច្បាប់។

ព័ត៌មានសន្តិសុខសង្គម

លោក ដួង តារា នឹងដឹកនាំក្រុមការចុះទៅដាំដើមឈើនៅ”ភ្នំតាមៅ”នាថ្ងៃទី១០ខែសីហា!

(ភ្នំពេញ)៖ នៅយប់ទី០៨.០៨.២០២២ លោកបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បានបង្ហាញពីតួរលេខ ថវិកាសប្បុរសជន កូនឈើ ដែលត្រូវយកទៅដាំនិងជួយដាំដើមឈើ នៅតំបន់ឧទ្យានភ្នំតាម៉ៅ ខេត្តតាកែវ។ ក្នុងនោះលោកបណ្ឌិត ដួង តារា ក៍បានអញ្ជើញបងប្អូនឱ្យចូលរួមជាមួយរូបលោក និងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំដើមឈើ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នៅតំបន់ឧទ្យានភ្នំតាម៉ៅ។ លោក ដួង តារា បានលើកឡើងយ៉ាងដូច្នេះថាៈ« យើងចូលរួមដាំដើមឈើកសាងអំពើល្អទាំងអស់គ្នា! អរគុណបងប្អូនប្រជាពលរដ្ឋ សប្បុរសជន យុវជន សិស្ស និស្សិត ដែលគាំទ្រ និងមានបំណងចូលរួម ដាំដើមឈើឡើងវិញនៅតំបន់ឧទ្យានភ្នំតាម៉ៅ។ ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមជាមួយខ្ញុំនិងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមចំណែកជាកូនឈើនិងថវិកាទិញកូនឈើដូចខាងក្រោមៈ 1-ព្រះភិក្ខុបណ្ឌិត តាត មហាទី $50, 2-សាស្ត្រាចារ្យ ឈន វឿន $100, […]

ព័ត៌មានសន្តិសុខសង្គម

លោកសោម សមសក្ត័ កំពុងធ្លាក់ខ្លួនឈឺ មិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានតើមូលហេតុអ្វី?៊

(សៀមរាប)៖ បុគ្គលក្លាហានសោម សមស័ក្ត នាយកទីចាត់ ការ ហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាជនបង្ក ក្នុងរឿងប៉ុនប៉ងមនុស្សឃាត កំពុងធ្លាក់ខ្លួនឈឺមិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។   នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ខណ: អ្នកសារ ព័ត៌មានជាច្រើននាក់ បានព្យាយាមខលទូរសព្ទ័ទៅសុំជួបដើម្បីធ្វើបទសម្ភាសន៍ ជុំវិញបណ្តឹងក្នុងបទចោទប៉ុនប៉ងមនុស្សឃាត ដែលលោកសោម សមសក្ត័ ជាតួរអង្គក្នុងរឿងនេះ លោក ឆ្លើយយ៉ាងខ្លីថា ឈឺហើយ។ ការដែលអ្នកក្លាហាន សោម សមសក្ត័ ឆ្លើយថា ឈឺហើយយ៉ាងខ្លីបែបនេះ គេមិនដឹងថា គាត់ធ្លាក់ខ្លួនឈឺព្រោះតែភ័យខ្លាច គេចមិនផុតសំណាញ់ច្បាប់ ឬយ៉ាង ណានោះទេ។ លោក ឆ្លើយយ៉ាងខ្លីថា តុលាការកំពុងរៀបចំតាមនិតិវិធីហើយ មិនអីទេ ខ្ញុំឈឺហើយ។   ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចជួបសុំការបកស្រាយពី លោកសោម សមសក្ត័ បានល្អិតល្អន់នោះដែរ ព្រោះលោកឆ្លើយថាឈឺ។ ប៉ុន្តែកាលចូលទៅឆ្លើយបំភ្លឺនៅស្នងការប៉ូលិស គេឃើញបុគ្គលសោម សមសក្ត័ អមដោយសេនាឆ្វេងស្តាំដង្ហែរក្បួនរថយន្តសេរីទំនើប៤ទៅ៥គ្រឿង បង្ហាញភ្នែកមហាជនអោយដឹងថា ខ្លួនខ្លាំង។ ពេលតុលាការកោះ ហៅ […]