ព័ត៌មានជាតិ

អបអរសាទរ ទូកងអុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ទទួលបានចំណាត់ថ្នាក់ផែនលេខ២ ក្នុងពិធីប្រណាំងទូកង ទូក​មួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

នេះជាកិត្តិយស និងជាការលេីកមុខមាត់ថ្មីមួយបន្ថែមទៀតសម្រាប់មន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដែលឯកឧត្តមបានដឹកនាំបង្កេីតឱ្យមានទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ដេីម្បីចូលរួម ក្នុងពិធីប្រណាំងទូក ង ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ ទោះបីជាការបង្ហាញខ្លួនក្នុងឆ្នាំ២០២៤ ជាការបង្ហាញខ្លួនលេីកដំបូង ក៏ប៉ុន្តែទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” បានធ្វេីឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលេី ល្បឿន និងឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ។ លេីសពីនេះទៅទៀត […]

ព័ត៌មានជាតិ

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្យស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រលប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ជប់ តាមរយះរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្យស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រលប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ជប់ តាមរយះរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានសម្តែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានគិតគូរ និងយកចិត្តទុកពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសារច្រានចោលព័ត៌មានក្លែងក្លាយ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព

ភ្នំពេញ៖ នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារច្រានចោលព័ត៌មានក្លែងក្លាយ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។ ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ងល់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។ ខ្ញុំសូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស.) បានបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីជំរុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ។ កិច្ចប្រជុំដែរបានធ្វើឡើង​នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងមានចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជា សមាជិក ក.គ.ផ.ស.។ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះមានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, […]

ព័ត៌មានជាតិ

សូមសំណាងល្អ.លោកពុក. សម្តេចតេជោ ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្ត.!

ភ្នំពេញ៖ សម្តេចតេជោ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលប្រើអស់រយះ៣៤ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នា១៩៩០ រហូតមកដល់ឆ្នាំ២០២៤នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចមិនដែលមានអាការៈឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្តេចប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យសម្តេចឈឺភ្នែកនិងឈឺក្បាលនោះ។ សម្តេចតេជោ បានរំលឹកថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន បានជួយ ផលិតជាជំនួយចំនួន៥គ្រាប់ ហើយលើកនេះភាគីជប៉ុន នឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា នេះជាលទ្ធផលនៃប្រទេសដែលមាន សង្រ្គាម ដូចនេះហើយបានជាសម្តេច ដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែករបស់សម្តេចអស់រយះពេល៣៤ឆ្នាំកន្លងមកនេះ។ គួរជំរាបជូនផងដែរថា ក្នុងដំណើរអញ្ជើញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្ត របស់សម្តេចតេជោ ដោយមានការអមដំណើរពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា លោកជំទាវ ហ៊ុន ម៉ាលី ឯកឧត្តម ហ៊ុន ម៉ានី រួមទាំងចៅៗ និងថ្នាក់ដឹកនាំអមដំណើរផងដែរ៕

ព័ត៌មានជាតិ

សម្ដេចក្រឡាហោមៈ អញ្ជើញចុះសួរសុខទុក្ខសិស្សនគរបាលជំនាន់ទី១៥លើកទី២នៅខេត្តសៀមរាប!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នៈសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។ លោកបន្តថាៈ ដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ហើយជាលទ្ធផលអភិបាលខេត្តសៀមរាបបានជួយស្ថាបនាផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួយសាងសង់ឡដុតសំរាមខ្នាតមធ្យម។ លោកក៏បានរាយការណ៍សំណើមួយចំនួនគោរពជូនសម្ដេចអធិបតីផងដែរ។ លោកនាយកបន្តថាសាលានគរបាលជាតិភូមិភាគ៤ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តចំនួន៤ រួមមានសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ […]

ព័ត៌មានជាតិ

អភិបាលខេត្តញ្ជើញ ជាអធិបតីភាពបិទសន្និបាត បូកសរុបវាយតម្លៃការងារអប់រំឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំបន្ត

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បិទសន្និបាត បូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារ និងគណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់តាមរយៈការឆ្លុះបញ្ចាំង និងភិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំគ្រប់គ្រង អប់រំទាំងលើទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាព សម្របសម្រួល និងការអនុវត្តន៍ផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ កំណែទម្រង់ការគ្រប់គ្រងសាលារៀន លើកកម្ពស់វិធីសាស្រ្តបង្រៀនស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍធនធានគ្រូបង្រៀន ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចំពោះលើកការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង គុណធម៌ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រើប្រាស់ ជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះ សីហនុរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាបន្តបន្ទាប់ដោយមិនបន្ទូរដៃ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើង ក៏ដើម្បីផ្សព្វផ្សាយដំណឹង ឬព័ត៌មានជូនធារណជនឱ្យបានយល់ដឹងពីការខិតខំយកចិត្តទុក ដាក់ថែរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុស្រប តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម

សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់

ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ដែលពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក គង់ វិតាណៈ អភិបាលរងខេត្ត លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងមានការចូលរួមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនជាច្រើននាក់ផងដែរ។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។ លោកឧកញ៉ាបានបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹង ទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកប មុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ […]