ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តណែនាំឱ្យអាជ្ញាធរបើកយុទ្ធនាការធ្វើប្លង់ដីជូនពលរដ្ឋ

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារបានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមបើកយុទ្ធនាការចុះធ្វើប្លង់ដីជូនប្រជាពលរដ្ឋ តាម អនុសាសន៍ ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២នេះ ឱកាសអញ្ជើញចូលរួម ប្រកាសចូលកាន់ មុខតំណែង អភិបាលស្រុកឆែបលោកគីម រិទ្ធី អភិបាល ខេត្តព្រះវិហារបានថ្លែងថា ដីមានតែ២ទេគឺដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ។ បើដីពលរដ្ឋសូមធ្វើប្លង់ឱ្យ ពួកគាត់ទៅកុំទុកអូសបន្លាយតទៅទៀត ។ ក្នុងន័យនេះ ក៏ យើងដឹងដែរថា ដីក្នុងដែន បរិស្ថាន មាន ដីតំបន់ អភិរក្ស ស្នូល អភិរក្សរបស់សហគមន៍ និង មានច្បាប់បរិស្ថាន។ការធ្វើប្លង់ដីជុនពលរដ្ឋ ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ត្រូវ គិត ឱ្យ បាន គ្រប់ជ្រុងជ្រោយ។ ក្នុងនោះដែរអភិបាលខេត្តសូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍ និង សូមបញ្ចប់ទៅ នូវអំពើ អានាធិបតេយ្យ ក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើ ស្របច្បាប់ខេត្ត មិនទុកឱ្យលើសពី២៤ម៉ោងនោះទេ ។លោកគីម រិទ្ធី បានបន្តថា ការតែងតាំងមុខ តំណែងអភិបាល […]

ព័ត៌មានសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុនសែន កែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថាកាលបរិច្ឆេទដែលបានកែសម្រួលនោះរួមមាន៖ កាលបរិច្ឆេទ នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២វិញ កាលបរិច្ឆេទ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកែសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែលគឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕

ព័ត៌មានសន្តិសុខសង្គម

លោក ឃឹម ហ្វីណង់ ថាៈខ្លួនទទួលបានការជូនពរយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មី!

(សៀមរាប)៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ចេញសំណេរ នៅព្រឹកទី០៣.០៩.២០២២ថាៈ ព្រឹកមិញ ពេលកំពុងធ្វើដំណើរទៅកាន់ជើងភ្នំគូលែនដើម្បីបន្តចូលរួមដោះស្រាយបញ្ហារឿង“Black Hole”នៅភូមិសសីជាមួយឯកឧត្តមអភិបាលខេត្ត ក៏ជួបដំរីមួយក្បាលដ៏ធំកំពុងតែឆ្លងកាត់ស្រុកបន្ទាយស្រីដោយចៃដន្យ ខំលួចគិតក្នុងចិត្តថា ប្រហែលជាប្រផ្នូលល្អជិតបានជោគជ័យលើរឿងបញ្ចុះបញ្ចូលលោក ខឹម វាសនា ឱ្យរំសាយនិងបោះបង់ចោលការជួបជុំខុសច្បាប់នៅក្នុងជំរំជើងភ្នំហើយមើលទៅ តែបែរជាមកទទួលបានការជូនពរជ័យយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មីទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា តំបន់ជើងភ្នំគូលែននៃភូមិសសី និងស្រុកបន្ទាយស្រី នឹងវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបថា៖ អនុក្រឹត្យនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់ ក្នុងនោះលោកឃឹម ហ្វីណង់ ត្រូវបានផ្ទេរពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប៕  

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដលដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះ ដោយឡែក ក្នុងន័យនេះ ក៏ដូចជាការចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការសម្រួលដល់ទុក្ខលំបាក មួយផ្នែកដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបនូវការខ្វះខាតផងដែរ

(ខេត្តកណ្ដាល)÷យោងទៅតាមការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា រីឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗនេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃ ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាផ្សេង សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដលដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ

(ខេត្តកណ្ដាល)÷យោងទៅតាមការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា រីឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗនេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃ ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាផ្សេង សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោៈ សម្រេចដកតំណែងអភិបាលក្រុងតាខ្មៅ ព្រោះមិនអើពើមិនជួសជុលផ្លូវខូច!

(ភ្នំពេញ)៖ ថ្លែងក្នុងពេល អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថាៈ មូលហេតុដែល អភិបាលក្រុងតាខ្មៅ ត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច។ សូមជម្រាបថាៈ កន្លងមកមានសារព័ត៌មានជាច្រើនស្ថាប័ន បានផ្សាយរិៈគន់ ។ ទៅលើអាជ្ញាធរក្រុងតាខ្មៅ ពាក់ព័ន្ធផ្លូវខូច ជាច្រើនខ្សែ បែរជាមិនអើពើមិនខ្វល់ មិនព្រមធ្វើនិងមិនជួសជុល ។ បណ្ដាលឱ្យ ពលរដ្ឋក៍ដូចជាអ្នកដំណើរ មានការរអ៊ូរទាំជួបការលំបាក.!។ លុះក្រោយមកគេឃើញលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះពិនិត្យនិងដាក់ផែនការជួសជុលជាបន្តបន្ទាប់.!។ រហូតដល់ថ្ងៃទី២២.០៨.២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយសម្រេចតែងតាំងលោក ឃឹម សំភារ ជាអភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណរ៉ា ដែលត្រូវឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្ដាល៕

ព័ត៌មានសន្តិសុខសង្គម

លោក ដួង តារា អ្នកឧកញ្ញ៉ា លី សាម៉េត អញ្ជើញជួបបងប្អូនប្រមាណជា១.០០០នាក់ ដែលចុះចូលជាមួយគណបក្សប្រជាជន!

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី ។ បានអមដំណើរអ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ បានអញ្ជើញជួបសំណេះ សំណាលជាមួយ បងប្អូនប្រមាណជាចំនួន១.០០០នាក់ មកពីគណបក្សផ្សេងៗ នៅបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ កម្មវិធីននេះក៏មានការអមដំណើរដោយលោក មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តលោកបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ។ ក្នុងនោះអ្នកឧកញ្ញ៉ា លី សាម៉េត បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់បងប្អូនទាំងអស់គ្នា។ អ្នកឧកញ្ញ៉ា ប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោ។ គឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេច […]

ព័ត៌មានសន្តិសុខសង្គម

អ្នកស្រី ផាត់ សុជឿន ច្រានចោលការចោទប្រកាន់របស់លោក ផូ ស៊ីផា ថាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធ.!

សៀមរាប៖ អ្នកស្រីផាត់ សុជឿន ជាអាជីវកររកស៊ីម្នាក់ ច្រានចោលចំពោះការចោទប្រកាន់របស់ អ្នកគួកជេរដីដ៏សំបូររឿងអាស្រូវនៅស្រុកបន្ទាយស្រីម្នាក់ឈ្មោះផូ ស៊ីផា ដែលថា អ្នកស្រីជាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន។ អ្នកស្រី ផាត់ សុជឿន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ សីហានេះថា ករណីបុគ្គលឈ្មោះផូ ស៊ីផា ចោទប្រកាន់ថា អ្នកស្រីបង្កើតអង្គហេតុដើម្បីបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន ពុំមែនជាការពិតនោះឡើយ។ “ការចោទប្រកាន់របស់បុគ្គលឈ្មោះផូ ស៊ីផា ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះខ្ញុំផាត់សុជឿន សុំធ្វើការច្រានចោលទាំងស្រុង”។ ការបញ្ជាក់ អំពីការមិនទទួលស្គាល់ របស់អ្នកស្រីផាត់ សុជឿន គឺបន្ទាប់ពីឈ្មោះផូ ស៊ីផា ដែលគេស្គាល់ថា ជាឈ្មួញខាងរៀបចំដីខ្យល់លក់ និងឆបោក ប្រចាំខេត្តសៀមរាប ជាពិសេសក្នុងស្រុកបន្ទាយស្រី បានចេញមុខបកស្រាយអោយសារព័ត៌មានមួយចុះផ្សាយ ដោយចោទថាអ្នកស្រីផាត់ សុជឿន ជាអ្នកបង្កើតអង្គហេតុអោយប្តីប្រពន្ធ ផូ ស៊ីផា បែកបាក់គ្នា។ អ្នកកស្រីផាត់ សុជឿន បន្ថែមថា បុគ្គលឈ្មោះផូ ស៊ីផា កាលពីកន្លងទៅ ព្រោះតែបានប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងប្រឆាំងអ្នករាជ ការ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ តែចំពោះថា ធ្លាក់ខ្លួនឈឺ បែកបាក់គ្រួសារ ឬយ៉ាងណានោះ […]

ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោៈ អ្នកសារព័ត៌មានណាដែលជេរប្រមាថអ្នកទៃគឺត្រូវដកអាជ្ញាប័ណ្ណ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និសិត្សប្រមាណ៣០៧៥នាក់នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការណែនាំឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។ សម្តេចតេជោៈ បានថ្លែងថា នៅពេលខាងមុខប្រសិនបើមានអ្នកសារពត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាប័ណ្ណពួកគេតែម្តង។ សម្តេចបានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាលមិនបានផ្តល់សិទ្ធិជេរប្រមាថអ្នកដទៃនោះទ្បើយ។ សម្តេចតេជោថ្លែងថា ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរ មិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកវាទៅ ហើយវាទ្បាយហ្វេសប៊ុកឬមួយជេរ អាហ្នឹងជារឿងរបស់វា៕

ព័ត៌មានសន្តិសុខសង្គម

លោក នូ សុវណ្ណរ៉ា ត្រូវបានផ្ទេរតំណែងចេញពីអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២.០៨.២០២២ បានចេញអនុក្រឹត្យផ្លាស់ប្ដូរអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។   ក្នុងនោះសម្រេចតែងតាំងលោក ឃឹម សំភារ ជាអភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណរ៉ា ដែលត្រូវឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្ដាល៕