(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩.០៨.២០២២ បានចេញព្រះរាជក្រឹត្យ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍ផងដែរ។ ក្នុងព្រះរាជក្រឹត្យនេះ អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។ អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព។ ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ។ បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២.០២៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ។ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ […]
ព័ត៌មានសន្តិសុខសង្គម
រថយន្តដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ សៅ ប្រចាំខេត្តសៀមរាប ព្រះវិហារ០១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការបង្រ្កាប!
(ព្រះវិហារ)៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយស្នាក់ការសន្តិសុខ២១០ ប្រចាំព្រំប្រទល់ខេត្តព្រះវិហារ-សៀមរាប បានធ្វើការស្ទាក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើប្រភេទលេខ២ (ត្បែង) គ្មានលិខិតអនុញ្ញាត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញៈ 2A-8349 ចេញពីព្រះវិហារបម្រុងទៅចេកចាយនៅតាមដេប៉ូក្នុងខេត្តសៀមរាប។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៧នឹង៤០នាទីព្រឹក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិអូរចាក់ស្រា ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ លោកអនុសេនីយ៍ឯក ចាន់ សុី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បានឲ្យដឹងថា ការបង្រ្កាបរថយន្តសាំយ៉ុង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតខាងលើ គឺធ្វើឡើងក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ប្រតិបត្តិការនេះ ក្រុមឈ្មួញបានបើករថយន្តរ៉េ០១គ្រឿង ពេញផ្លូវជាតិលេខ៦៤ ដោយធ្វើការរារាំងមិនឲ្យកម្លាំងកងរាជអាវុធហត្ថឃាត់ឡើយ ទើបមកដល់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ បែជាក្រុមឈ្មួញបើកចូលផ្លូវទាល់ទៅមិនរួច ហើយរថយន្តបែកកង់ទៀតផង ទើបសមត្ថកិច្ចឃាត់បាន ចំណែកតៃកុងចុះពីលើរថយន្តរត់ចូលព្រៃ។ បច្ចុប្បន្ន វត្ថុតាងមានរថយន្ត ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនជំនាញសង្កាត់រដ្ឋបាលព្រៃឈើគូលែន ដើម្បីចាត់ការតាមនីតិវិធី។ បញ្ជាក់៖ លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ […]
ប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា!!
(សៀមរាប)៖ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន បានប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២តទៅ។យុ ទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រមាណជិត៧០០នាក់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ […]
ថ្មីទៀតហើយ.! រកឃើញឯកសារខុសប្រក្រតីជាច្រើនទៀត ដែលជំទាវលី អ៊ុំអេង ប្រមូលមនុស្សមកធ្វើជាខែលបំភាន់យកដីគេ..!
(សៀមរាប)៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវល្អិតល្អន់គេបានរកឃើញឯកសារខុសប្រក្រតីជាច្រើន ដែល ជំ ទាវលី អ៊ុំអេង កំពុងប្រមូលមនុស្សមកធ្វើជាខែល ក្នុងការបំភាន់រំលោភយកដីគេ។ក្នុងនោះដែរ លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ដែលអ្នកផងស្គាល់ថា ឈ្មួញដីដ៍ល្បី លើវិស័យជម្លោះរឿងដីធ្លី បានកំពុងនាំយកមនុស្សចំនួន២នាក់មកឈរធ្វើជាម្ចាស់ ដីដើមនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានលក់ដីទាំងនោះមកឲ្យខ្លួន។ បុគ្គលទាំង២ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។ យោងឯកសារ ដែលអ្នកសារព័ត៌មានទទួលបាន បង្ហាញថា តាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី ១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដូចជា៖ .កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ២៦០គុណនឹង២៥០(មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។ បើពិនិត្យ លើពាក្យសុំនេះនៅឆ្នាំ១៩៧៩ […]
បាក់របងដេប៉ូខ្សាច់ សួន សុផាន់ណារីតា នៅក្រុងតាខ្មៅ បណ្ដាលឲ្យលិចលង់ហូរខ្សាច់ចូលផ្ទះជិតខាងយ៉ាងសន្ធប់
(កណ្ដាល)៖ វេលាខ្ទង់ម៉ោង១០ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ របងដេប៉ូខ្សាច់ឈ្មោះ សួន សុផាន់ណារីតា បានបាក់បណ្ដាលឲ្យទឹក និងខ្សាច់ហៀរហូរចូលផ្ទះពលរដ្ឋជិតខាង បណ្ដាលឲ្យលិចលង់ ខណ:ដែលពលរដ្ឋម្នីម្នារូតរះបោសសំអាត និងស្នើរសុំជំនួយ។ ទីតាំងកើតបញ្ហានេះ ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ បើតាមពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ម៉ោងប្រហែល១០ព្រឹក ស្រាប់តែរបងស្រាប់តែបាក់រលំមួយផ្នែក បណ្ដាលឲ្យទឹកហូរចេញនាំខ្សាច់មកយ៉ាងសន្ធប់ហូរចូលផ្ទះ បន្ទប់ជួលនៅជិតខាងលិចលង់ភ្លាមៗតែម្ដង ហើយពលរដ្ឋនាំគ្នាម្នីម្នារួតរះ បោសសំអាត និងបើកមុខលូដើម្បីឲ្យទឹកហូរចូល និងនាំគ្នាសំអាតផ្ទះរៀងៗខ្លួន។ ពួកគាត់ស្នើសុំអាជ្ញាធរពិនិត្យមើលបទដ្ឋានបច្ចេកទេសដេប៉ូខ្សាច់ផង ព្រោះកើតហានិភ័យណាស់ បើសិនជាមានកូនតូចកំពុងគេង អាចនឹងលង់ស្លាប់ជាយថាហេតុ ព្រោះទឹកនិងខ្សាច់ហូរសន្ធប់មកភ្លាមៗ ជួយមិនទាន់ទេ។ ចំពោះករណីនេះ ម្ចាស់ដេប៉ូច្សាច់ និងមេការ មិនអាចស្នើសុំសម្ភាសន៍បានទេ៕
សម្ដេចក្រឡាហោមៈ អញ្ជើញចុះសួរសុខទុក្ខសិស្សនគរបាលជំនាន់ទី១៥លើកទី២នៅខេត្តសៀមរាប!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នៈសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។ លោកបន្តថាៈ ដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ហើយជាលទ្ធផលអភិបាលខេត្តសៀមរាបបានជួយស្ថាបនាផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួយសាងសង់ឡដុតសំរាមខ្នាតមធ្យម។ លោកក៏បានរាយការណ៍សំណើមួយចំនួនគោរពជូនសម្ដេចអធិបតីផងដែរ។ លោកនាយកបន្តថាសាលានគរបាលជាតិភូមិភាគ៤ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តចំនួន៤ រួមមានសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ […]
ចាប់ផ្ដើមសារជាថ្មីយុទ្ធនាការបាញ់កាំជ្រួចចាក់ភ្នាល់លុយរាប់មុឺនរាប់សិបសែនបាត នៅស្រុកអន្លង់វែង!!!
ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្រប់ច្បាប់ និង មានលិខិតនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សម្ថតកិច្ចស្រុកនិងខេត្តមិនហ៊ានប៉ះ។ បើយោងតាមពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរ៉ែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចាញ់កាំជ្រូចមីស៊ីសចិនប៉ុន្មាននោះទេ។ ជាក់ស្ដែងកាលពីរថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធមិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃផងដែរ.!។ ជុំវិញករណីខាងលើនេះក្រុមការងារអ្នកសាពត៌មានក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យផងដែរ ពាក់ពន្ធ័និងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ។ យោងតាមប្រភពពីមហាជនបានលើកឡើងថាល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងស្រប់ច្បាប់ឫយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូ […]
ម្ចាស់ដីទាមទារអោយបុគ្គលលី អ៊ុំអេង នាំមនុស្ស ៣នាក់ដែលអះអាងថាជាម្ចាស់ដីទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី!!
(សៀមរាប)៖ម្ចាស់ដើមនៃផ្ទៃដី១៣.៦១ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០នាក់ទៀត បានទាមទារអោយបុគ្គលលី អ៊ុំអេងនាំមនុស្ស៣នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដី ទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល ៤ទៅ៥ថ្ងៃខាងមុខនេះ មិនហ៊ានទៅទេ បញ្ឈប់ការដើរចង្អុលយកដីគេទៀត។ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២ គ្រាដែល លោកប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ១៣.៦១ហិកតា រួមទាំងសាក្សីចំនួន១១០នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់អ្នក សារព័ត៌ មានចំនួន១៥ស្ថាប័ននៅលើទីតាំងដីផ្ទាល់។ លោកប្រុក យ៉មបញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានទំហ៊ំ១៣.៦១ហិកតា។ មិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះលី អ៊ុំអេង និយាយនោះទេ។ ដីខាងលើនេះជាដីកេរដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង២០ឆ្នាំមកហើយ មិនដែល មានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះលី អ៊ុំអេង អីនោះទេ។ ចុះហេតុអីក៍ពេលនេះ បុគ្គលឈ្មោះលីអ៊ុំអេង យកឈ្មោះលឹម ជក់.ឈ្មោះញ៉ាវ ណុល […]
ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម!!
(ភ្នំពេញ) ៖នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម។ សូមបញ្ជាក់ថាក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់នៅថ្ងៃអាទិត្យ ២រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ថា, យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ […]