(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនីយ៍ឯក សាន សុខសីហា បានចេញមកណែនាំពីការអនុវត្តការងារចរាចរណ៍៣ចំណុចសំខាន់ៗដូចខាងក្រោម៖ ទី១: បើសិនភ្លើងស្តុបពណ៌ក្រហម ហើយពលរដ្ឋបត់ស្តាំ, ករណីគ្មានឧបសគ្គ សូមកុំចាប់ផាកពិន័យ។ ទី២: បើពលរដ្ឋឆ្លងស្តុបហួសគំនូសថ្មើរជើង ស្តុបលោតភ្លើងលឿង សូមកុំចាប់ផាកពិន័យ ត្រឹមអប់រំណែនាំ។ ទី៣: សូមតាមគោលដៅនៃការសម្រួលចរាចរណ៍ កុំប្រែក្លាយជាគោលដៅអនុវត្តច្បាប់ចរាចរណ៍! ៣ចំណុចខាងលើ ពលរដ្ឋនឹងមានមូលដ្ឋាន សម្រាប់បកស្រាយជូននគរបាលនៅតាមគោលដៅ បើសិនពួកគាត់នៅបន្តអនុវត្តផ្ទុយបទបញ្ជានេះ! តែទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូរកុំខ្លាចសមត្ថកិច្ចរឿងចាប់ផាកពិន័យ តែត្រូវខ្លាចខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍៕
ព័ត៌មានសន្តិសុខសង្គម
ម្ចាស់ដី៖ជំទាវលី អ៊ុំអេង កំពុងឆ្គួតរង្វេងស្មារតីដើរបង្ក ជម្លោះជាមួយពលរដ្ខរហូតដល់អាជ្ញាធរ ហើយយំសម្តែងបង្ហាញភ្នែកមហាជន.!!
សៀមរាប៖ អ្នកស្រីសុខសុភា ម្ចាស់ដីស្របច្បាប់លើក ឡើងថា ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង ពេលនេះ កំ ពុងឆ្គួតវង្វេងស្មាតី ដើរចង្អុលយកដីប្រជាពលរដ្ឋស្រប ច្បាប់ពាសវាលពាសកាល ហើយប្តឹងអាជ្ញាធរមូលដ្ឋានពីម្នាក់ទៅម្នាក់ទាំងបំពាន។ ក្រៅពីដើរចង្អុលយកដីពលរដ្ឋខុសទិសដៅ ជំទាវឆ្គួតវង្វេងស្មាតីម្នាក់នេះ ទៅយំសម្តែងដាក់អ្នកសារព័ត៌ មាន ដើម្បីបង្ហាញភ្នែកមហាជន ថាខ្លួនជាជនរងគ្រោះត្រូវពលរដ្ឋនិងអាជ្ញាធររំលោភយកដីទៅវិញ។ ចំណែកអ្នកស្រី ផាត់ សុជឿន ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានហៅ លី អ៊ុំអេងថា ជាជំទាវបណ្ឌិតអវិជ្ជា ពីព្រោះនៅសុខៗជំទាវរូបនេះ មកជេរ ប្រមាថលើរូបអ្នកស្រី ដោយភ្ជាប់ជាមួយនិងពាក្យថា ខ្ញុំផាត់ សុជឿន ដើរទិញរឿងក្តីយកមកក្តាំ។ ជំទាវអវិជ្ជារូបនេះ បានលើកឡើងថា រូបខ្ញុំមកបង្កបញ្ហា នៅក្នុងទឹកដីខេត្តសៀមរាប សូម្បីមន្ត្រីសាលាខេត្តក៍ហ៊ានបង្ក ជម្លោះដែរ។…(សំលេង លីអ៊ុំអេង) អ្នកស្រីផាត់ សុជឿន បន្ថែមថា ខ្ញុំជាពលរដ្ឋម្នាក់ រក ស៊ីត្រឹមត្រូវ ក្រោមដំបូលច្បាប់ មិនមានគោរម្យងារ ជាជំទាវ ដូចជនអវិជ្ជា(ល្ងង់អត់ចេះអក្សរ)លី អ៊ុំអេង នោះទេ។ ខ្ញុំជាជនរងគ្រោះ […]
លោក ដួង តារា នឹងដឹកនាំក្រុមការចុះទៅដាំដើមឈើនៅ”ភ្នំតាមៅ”នាថ្ងៃទី១០ខែសីហា!
(ភ្នំពេញ)៖ នៅយប់ទី០៨.០៨.២០២២ លោកបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បានបង្ហាញពីតួរលេខ ថវិកាសប្បុរសជន កូនឈើ ដែលត្រូវយកទៅដាំនិងជួយដាំដើមឈើ នៅតំបន់ឧទ្យានភ្នំតាម៉ៅ ខេត្តតាកែវ។ ក្នុងនោះលោកបណ្ឌិត ដួង តារា ក៍បានអញ្ជើញបងប្អូនឱ្យចូលរួមជាមួយរូបលោក និងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំដើមឈើ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នៅតំបន់ឧទ្យានភ្នំតាម៉ៅ។ លោក ដួង តារា បានលើកឡើងយ៉ាងដូច្នេះថាៈ« យើងចូលរួមដាំដើមឈើកសាងអំពើល្អទាំងអស់គ្នា! អរគុណបងប្អូនប្រជាពលរដ្ឋ សប្បុរសជន យុវជន សិស្ស និស្សិត ដែលគាំទ្រ និងមានបំណងចូលរួម ដាំដើមឈើឡើងវិញនៅតំបន់ឧទ្យានភ្នំតាម៉ៅ។ ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមជាមួយខ្ញុំនិងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមចំណែកជាកូនឈើនិងថវិកាទិញកូនឈើដូចខាងក្រោមៈ 1-ព្រះភិក្ខុបណ្ឌិត តាត មហាទី $50, 2-សាស្ត្រាចារ្យ ឈន វឿន $100, […]
លោកសោម សមសក្ត័ កំពុងធ្លាក់ខ្លួនឈឺ មិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានតើមូលហេតុអ្វី?៊
(សៀមរាប)៖ បុគ្គលក្លាហានសោម សមស័ក្ត នាយកទីចាត់ ការ ហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាជនបង្ក ក្នុងរឿងប៉ុនប៉ងមនុស្សឃាត កំពុងធ្លាក់ខ្លួនឈឺមិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ខណ: អ្នកសារ ព័ត៌មានជាច្រើននាក់ បានព្យាយាមខលទូរសព្ទ័ទៅសុំជួបដើម្បីធ្វើបទសម្ភាសន៍ ជុំវិញបណ្តឹងក្នុងបទចោទប៉ុនប៉ងមនុស្សឃាត ដែលលោកសោម សមសក្ត័ ជាតួរអង្គក្នុងរឿងនេះ លោក ឆ្លើយយ៉ាងខ្លីថា ឈឺហើយ។ ការដែលអ្នកក្លាហាន សោម សមសក្ត័ ឆ្លើយថា ឈឺហើយយ៉ាងខ្លីបែបនេះ គេមិនដឹងថា គាត់ធ្លាក់ខ្លួនឈឺព្រោះតែភ័យខ្លាច គេចមិនផុតសំណាញ់ច្បាប់ ឬយ៉ាង ណានោះទេ។ លោក ឆ្លើយយ៉ាងខ្លីថា តុលាការកំពុងរៀបចំតាមនិតិវិធីហើយ មិនអីទេ ខ្ញុំឈឺហើយ។ ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចជួបសុំការបកស្រាយពី លោកសោម សមសក្ត័ បានល្អិតល្អន់នោះដែរ ព្រោះលោកឆ្លើយថាឈឺ។ ប៉ុន្តែកាលចូលទៅឆ្លើយបំភ្លឺនៅស្នងការប៉ូលិស គេឃើញបុគ្គលសោម សមសក្ត័ អមដោយសេនាឆ្វេងស្តាំដង្ហែរក្បួនរថយន្តសេរីទំនើប៤ទៅ៥គ្រឿង បង្ហាញភ្នែកមហាជនអោយដឹងថា ខ្លួនខ្លាំង។ ពេលតុលាការកោះ ហៅ […]
សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ ជាមន្ត្រីសាលាខេត្តសៀមរាប ស្ងាត់ឈឹង ហាក់មាន អាថ៌កំបាំង មហាជនកំពុងមានចម្ងល់.!!!
ខេត្តសៀមរាប៖ សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ ជាមន្ត្រីបំរើការនៅសាលាខេត្តសៀមរាប មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុ ពីរ ក្តៅគគុក បែមកជាស្ងាត់ឈឹង ហាក់ដូចជាមាន អាថ៌កំបាំងអ្វី.??? ។ ការស្ងាត់ស្ងៀមបែបនេះ បានធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅក្រុងសៀមរាប កំពុងតាមដាន បានលើកជាសំណួរបែបផ្សេងៗគ្នាជាហូរហែ…អ្នកខ្លះលើកជាសំណួរថា៖ រឿងប៉ុនប៉ងមនុស្សឃាតមួយនេះ តុលាការធ្លាប់បានចេញដីការកោះហៅលើកទី១ និងលើកទី២រួចហើយ” តែជនបង្កបានដាក់ពាក្យសុំពន្យាពេលម្តងហើយម្តងទៀត។ អីចឹងទេ តើនឹងត្រូវកោះហៅជាលើកទី៣ ឬយ៉ាងណា..?។ អ្នកខ្លះទៀតលើកជាសំណួរថា៖ បើដីការលើកទី៣ គឺ ជាដីការនាំខ្លួន..មិនអាចកោះហៅ ទៀតនោះឡើយ។ សំណាញ់ច្បាប់នៅតែរងចាំស្វាគមន៍ បុគ្គល ដែលប្រព្រឹត្តគ្រប់ពេល។ ចំណែកអ្នកខ្លះបានលើកឡើងថា ជនបង្ករូបនេះ មាន ឈ្មោះ សោម សមសក្ត័ មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុនៅសាលាខេត្តសៀមរាប បុគ្គលរូបនេះ មានឥទ្ធិលខ្លាំងណាស់។ ទោះជាតុលាការធ្លាប់ចេញដីការ អោយចូលខ្លួនពីរលើកហើយក៏ដោយ ក៏បុគ្គលរូបនេះមិនខ្វល់ ថាមិនត្រូវ ដីការលើកទី៣ ឬដីការនាំខ្លួន ក៏គេនៅមិនខ្វល់ដែរ ព្រោះគេបានបង្ហាញពីការមិនខ្លាចតុលាការរួចទៅហើយ។ រីឯក្រុមអ្នកតាមដានព័ត៌មាន បានលើកឡើងថា ខណ:នេះ […]
ចាប់ពីខែកញ្ញា អ្នកបើកបរយានយន្ត ត្រូវយកឯកសារច្បាប់ដើមដាក់តាមខ្លួន ខណៈក្រសួងអាចនឹងចាប់ផ្តើមកម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់
(ភ្នំពេញ)៖ ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋ «តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមានQR Code សម្រាប់មើលហើយនោះ»? លោកជំទាវ បានបញ្ជាក់ថា ការធ្វើដំណើរនៅតាមដងផ្លូវ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារដែលភ្ជាប់ជាមួយយានយន្តនិងអ្នកដែលបើកបរ តាមច្បាប់គឺត្រូវតែភ្ជាប់មកជាមួយនូវច្បាប់ដើម។ឯកសារច្បាប់ដើមសំខាន់ចំនួន៣ សម្រាប់អ្នកបើកបរ នៅតាមដងផ្លូវយកមកតាមខ្លួន ដោយទី១ ប័ណ្ណសម្គាល់យានយន្ត ទី២ ប័ណ្ណបើកបរ និងទី៣ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ហៅថាឈៀក)។ លោកជំទាវបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានការដកពិន្ទុ អ៊ីចឹងការដកពិន្ទុសំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា ដោយតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរតែម្តង។ ពោលគឺចាំបាច់ត្រូវតែទុកក្នុងរថយន្ត នូវឯកសារច្បាប់ដើមទាំង៣នេះតែម្តង។
តុលាការឃុំខ្លួនអ្នកជំនួញម្នាក់ខឹងប្រពន្ធបាញ់កាំភ្លើង៤គ្រាប់ផ្អើលក្រុងសៀមរាប
(សៀមរាប)៖ នគរបាលជំនាញបានចាប់អ្នកជំនួញម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីផ្ទុះអាវុធ៤គ្រាប់ព្រោះខឹងប្រពន្ធត្រូវបានឃុំខ្លួននៅថ្ងៃទី១ ខែសីហា ដាក់ពន្ធនាគារបណ្តោះអាសន្ន។ សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដាវីឡាមួយកន្លែងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ករណីបាញ់បោះសេរីនេះបង្កឡើងដោយបុរសឈ្មោះស៊ឹង ប៊ុនណាអាយុ៤៧ឆ្នាំជាអ្នកជំនួញនៅភូមិសង្កាត់ខាងលើ។ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់គឺអាវុធម៉ាកK59។មូលហេតុនៃការបាញ់នោះមកពី ឈ្មោះស៊ឹងប៊ុនណាបានខឹងនឹងរបស់ប្រពន្ធរបស់ខ្លួន។ ក្រោយពីបាញ់ហើយរូបគេបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយធ្វើហាក់គ្មានអ្វីកើតឡើង។លុះថ្ងៃទី៣១ ខែកក្កដាកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនឈ្មោះស៊ឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធខ្លីK59 មួយដើមបង់ចំនួន២គ្រាប់៦គ្រាប់យកប្រគល់ឱ្យនគរបាលខេត្តសៀមរាបហើយបន្តនីតិវិធីបញ្ជូនទៅតុលាការឃុំខ្លួនតែម្តង៕