ខេត្តព្រះវិហារ ៖ សព្វថ្ងៃគេសង្កេតឃើញនៃ ការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកជ័យសែន ឆ្លងកាត់ តាមផ្លូវជាតិ លេខ62 ដែលមានមេឈ្មួញជាស្ត្រី ម្នាក់ឈ្មោះ ចែឡែង បាននឹងកំពុងធ្វើការដឹកជញ្ជូនឈើតាមរថយន្តសាំងយ៉ុង ដែលមានស្លាកលេខ ភ្នំពេញ 2AS 4476 ..ចូលទៅខេត្តកំពង់ធំដោយមិនញញើតឯកឧត្តមអភិបាលខេត្តនោះទេ។ យោងសេចក្តីការណ៍បានឲ្យដឹងថា៖ឈ្មួញឈ្មោះចែឡែន ! បានសម្រុកដឹកជញ្ជូនឈើយ៉ាងគឃ្លើនព្រោះគ្មានមន្រ្តីជំនាញឬសមត្ថកិច្ចណាត្រួតពិនិត្យឲ្យបានត្រឹមត្រូវនិងបង្ក្រាបនោះទេឈ្មួញរូបនេះគិតតែពីខំដឹកជញ្ជូន ឈើជារាងរាល់ថ្ងៃ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១១ វេលាម៉ោង9:11អង្គភាពសារព័ត៌មានយើងក៏បានរាយការណ៍ជូនលោកស៊ុំ ស៊ីវត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោកក៏បានបញ្ជាក់ថាលោកមិនបាននៅកន្លែងទេ លោកមកភ្នំពេញដើម្បីព្យាបាលជំងឺ។ បើទោះបីជាឯកឧត្តមបានមានប្រសាសន៍ដ៍មឹងម៉ាត់ក៍ស្រ្តីជើងចាស់មេឈ្មួញឈើឈ្មោះចែឡែន! មិនចាប់អារម្មណ៍ទៅលើប្រសាសន៍នេះនោះទេថែមទាំងដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងពណ៌សមួយគ្រឿងពាក់ស្លាក ភ្នំពេញ 2AS 4476 ធ្វើចរាណ៍តាមផ្លូវលេខ62 លើសដើមពុំមានការទប់ស្កាត់ចំពោះការដឹកជញ្ជូនរបស់មេឈ្មួញម្នាក់នេះនោះទេ។ ហេតុដូចនេះពលរដ្ឋ សង្ឃឹមថា ឯកឧត្តមគឹមរឹទ្ធីអភិបាលខេត្តព្រះវិហារមិនគួរបណ្ដែតបណ្ដោយឲ្យមេឈ្មួញរូបនេះធ្វើអ្វីៗតាមតែអំពើចិត្តឡើយ៕
ព័ត៌មានស៊ើបអង្កេត
ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធonlineបង្កប់ក្នុងKTVគីម៨៨៨នៅស្រុកកណ្តាលស្ទឹង កំពុងបើកដំណើរការយ៉ាងរលួនសមត្ថកិច្ចមិនហ៊ាប៉ះ!!
(កណ្តាល)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការ បើកល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជាក់ស្ដែងៈ នៅរសៀលថ្ងៃទី៣១.០៨.២០២២ គេឃើញល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ខ្នាតធំ១កន្លែង បង្កប់ក្នុង”ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ គីម ៨៨៨”ស្ថិតនៅតាមប្រឡាយជប៉ុន ក្នុងភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ដោយក្រុមអ្នកញៀនល្បែង”អនឡាញ”ភ្នាល់ចាក់លុយធំៗ ហ៊ោកញ្ច្រៀវអ៊ូអរ.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ!។ បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់មួយនេះ។ ករណីនេះលោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចុចមិនចូល.!។ សូមជម្រាបថាៈល្បែង”អនឡាញ”ជល់មាន់ទូរទស្សន៍ខ្នាតធំ ដែលបង្កប់ក្នុង”ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ គីម ៨៨៨”ខាងលើ បានបើកដំណើរការជាយូខែឆ្នាំមកហើយ។ ពោលគឺៈ លេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។ កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។ ខណៈប្ដីរវល់វក់វី និងការផ្សងសំណាង […]
ទីតាំងបើកភ្នាល់{ជល់មាន់តាមអនឡាញ}ដ៏ធំដុះស្លែងមួយកន្លែងក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមានវិធានការបង្ក្រាបឬក៏!
ខេត្តកោះកុង៖ចេញផ្សាយថ្ងៃទី២៤.០៨.២០២២ ទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់អនឡាញ មួយកន្លែងស្ថិតនៅក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ចេញមុខមកបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានលួចខ្សឹបថា៖ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះដុះស្លែយូរមកហើយតែមិនមានអវត្តមានមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះបង្ក្រាបឡើយពោល៖គឺនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងតែម្តងហាក់បីដូចជាមើលមិនឃើញរឺទៅរឺត្រូវដងត្រូវផ្លែគ្នាទៅហើយ??? ពលរដ្ឋលើកឡើងថា៖លោក ហួន នុន អធិការស្រុកស្រែអំបិល ប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះហើយមើលទៅឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំទើបលោកអធិការមិនមានសមត្ថភាពបង្ក្រាប។ ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើករាល់ថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរមនុស្សចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមានវិធានការចុះបង្ក្រាបផង។ ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគនចំៗថាលោក ហួន នុន អធិការស្រុកស្រែអំបិលប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។ ជុំវិញល្បែងសុីសងខាងលើពលរដ្ឋនិងមហាជនស្នើដល់លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុងគួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
ជំនួញឈើខុសច្បាប់ដ៏ធំ ជ្រកក្រោមទីតាំងសិប្បកម្មខ្នាតយក្សស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ មានយូហើយ សមត្ថកិច្ចជំនាញបង្ក្រាប.!
ខេត្តក្រចេះ ៖សេចក្ដីរាយការណ៍អះអាងថា ក្នុងមួយថ្ងៃមួយថ្ងៃមានឈ្មួញឈើជាច្រើននាក់បានធ្វើសកម្មភាពដឹកឈើចេញពី ភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលសកម្មភាពនេះកើនមានយូណាស់មកហើយ តែគេមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយ ចុះទៅបង្ក្រាបនៅឡើយ.! ប្រភពពីប្រជាពលរដ្ឋបន្តថា ប្រភពបទល្មើសព្រៃឈើនៅក្នុងទឹកដីនៃខេត្តក្រចេះ ដឹកចេញពីទីតាំងខាងលើជារៀងរាល់ថ្ងៃ ដោយមានអ្នកយាមកាងមើលផ្លូវ អ្នកសារព័ត៌មានមិនអាចទៅជិតបាននោះទេ ។ពាក់ព័ន្ធករណីបទល្មើសព្រៃឈើខាងលើនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ឲកម្លាំងចុះ កន្លងមក គឺមានច្បាប់ពីមេព្រៃ។ដោយឡែកប្រជាពលរដ្ឋរាយការណ៍ថា ខុសច្បាប់។ គិតត្រឹមរសៀលថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មាន យើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ.?ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តក្រចេះ ។ រូបភាពនេះ ពីប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះគឺជាសារមួយ គោរពរាយការណ៍ជូនសមត្ថកិច្ច និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ មេត្តាត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបទាន់ពេលវេលា។
មហាជនកំពុងឆ្ងល់ថាតើលោក សាល ជានណា? ទើបសមត្ថកិច្ចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មិនហ៊ានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទ.!!!
ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ ហេតុអ្វី? ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទដុះស្លែ បើកលេងពេញទំហឹង.! នៅទល់មុខ(ម៉ុងឌីយ៉ាល់) ដែលស្ថិតនៅ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានបុគ្គលម្នាក់ ឈ្មោះ សាល រួមនិងគូកន កំពុងបើកសង្វៀនជល់មាន់ អាប៉ោង បៀ បើកលេងយ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួមលេងល្បែងយ៉ាង ពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ឡើយ។ ហើយបើតាមការអោយដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះ ដោយមានមេល្បែងស៊ីសង ឈ្មោះ លោក សាល អាចបើកល្បែងស៊ីសងគ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលជាចេះ មន្តអាគម សណ្តំចិត្ត ទើបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានងងុយដេកអស់។ ប្រភពពីប្រជាពលរដ្ឋបន្តថា៖ ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ របស់ លោក សាល ខាងលើ គឺលេងក្នុងមួយសប្តាហ៍ តែពីរថ្ងៃប៉ុណ្ណោះ.! បើកលេងតែ ថ្ងៃពុធ និង […]