បន្ទាយមានជ័យ÷ប៉ោយប៉ែត បន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួលបាន ព័ត៌មាន និងរូបភាពអាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាននាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត ទាំងមានច្បាប់ខ្លះ និង លួចចូលមកដោយខុសច្បាប់ខ្លះ(គ្មានលិខិតឆ្លងដែន) ដោយមានមេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការ ប្រកបមុខរបររកស៊ី និង ធ្វើជាបុគ្គលិកកាស៊ីណូជាដើម ។ ក៏ប៉ុន្តែ តាមអាគារ មួយចំនួន ដែលជនបរទេស បានជួលពីពលរដ្ឋ ខ្មែរ ក្រោមកិច្ចសន្យាថាជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួនយកអគារនោះ មកបង្កើតជា ជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលជា សកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយម្ចាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ […]
ព័ត៌មានបច្ចេកវិទ្យា
សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់
ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ដែលពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក គង់ វិតាណៈ អភិបាលរងខេត្ត លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងមានការចូលរួមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនជាច្រើននាក់ផងដែរ។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។ លោកឧកញ៉ាបានបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹង ទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកប មុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ […]