ខេត្តព្រះវិហារ៖ ឈើលេខ១ប្រភេទ (កកោះ នឹងពពេល+ឈើសន្និធិ) ត្រូវក្រុមឈ្មួញដឹកយកមកលាក់ទុកចោលក្នុងព្រៃ ក្រោយផ្ទះប្រជាពលរដ្ឋ នៅភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារចំនួន៩៣សន្លឹក ស្មើ២ម៉ែត្រគូប ៦២២ ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំចុះបង្ក្រាបបានដោយជោគជ័យ។ ហើយកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២ ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុកឆែប មេភូមិ ពោធិទៀប ជំទប់ទី១ ឃុំម្លូព្រៃ១ និងកម្លាំងនគរបាលប៉ុស្តិ៍ម្លូព្រៃ១ ដោយមានការសម្របសម្រួលពីលោក ថុល គឹម ហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។ លោក សេង លាង បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ នៅភូមិពោធិទៀប នឹងដោយមានការចង្អុលបង្ហាញពី លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ នឹង បទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងលាក់ឈើ និងបានធ្វើការរឹបអូសឈើទាំងនោះយកមករក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់នៃព្រៃឈើ។ លោក សេង លាង […]
ព័ត៌មានសេដ្ឋកិច្ច
ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រើប្រាស់ ជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះ សីហនុរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាបន្តបន្ទាប់ដោយមិនបន្ទូរដៃ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើង ក៏ដើម្បីផ្សព្វផ្សាយដំណឹង ឬព័ត៌មានជូនធារណជនឱ្យបានយល់ដឹងពីការខិតខំយកចិត្តទុក ដាក់ថែរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុស្រប តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕