ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមក្នុងពិធីបុណ្យសាលាកភត្ត (ចាប់ស្លាក) និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១៥០ អង្គ នៅវត្តសំសមី ក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៧ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវ នឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសាលាកភត្ត (ចាប់ស្លាក) និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១៥០ អង្គ នៅវត្តសំសមី ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
គួរបញ្ជាក់ថា ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណវត្ត សំសមី ស្ថិតនៅក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕

bvt

Leave a Reply

Your email address will not be published.