ខេត្តព្រះវិហារ៖ ឈើលេខ១ប្រភេទ (កកោះ នឹងពពេល+ឈើសន្និធិ) ត្រូវក្រុមឈ្មួញដឹកយកមកលាក់ទុកចោលក្នុងព្រៃ ក្រោយផ្ទះប្រជាពលរដ្ឋ នៅភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារចំនួន៩៣សន្លឹក ស្មើ២ម៉ែត្រគូប ៦២២ ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំចុះបង្ក្រាបបានដោយជោគជ័យ។
ហើយកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២ ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុកឆែប មេភូមិ ពោធិទៀប ជំទប់ទី១ ឃុំម្លូព្រៃ១ និងកម្លាំងនគរបាលប៉ុស្តិ៍ម្លូព្រៃ១ ដោយមានការសម្របសម្រួលពីលោក ថុល គឹម ហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
លោក សេង លាង បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ នៅភូមិពោធិទៀប នឹងដោយមានការចង្អុលបង្ហាញពី លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ នឹង បទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងលាក់ឈើ និងបានធ្វើការរឹបអូសឈើទាំងនោះយកមករក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់នៃព្រៃឈើ។ លោក សេង លាង បានបន្តអោយដឹងទៀតថា កន្លងទៅផ្នែករដ្ឋបាលព្រៃឈើឆែប បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារនឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទោះបីក្រុមឈ្មួញលួចបន្លំគ្រប់រូបភាព ក៍នៅតែសមត្ថកិច្ចរដ្ឋបាលព្រៃឈើយើងធ្វើការបង្ក្រាបបាន
ជាផ្លែផ្ការផងដែរ។
សូមបញ្ជាក់ជូនផងដែរថា ខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តព្រៈវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នួន សុខុម នឹងផ្នែកទាំង៤ បានយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចនិងឆ្លើយតបតាមការណែនាំរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត ជាពិសេស បទបញ្ជារបស់ឯកឧត្តម ប្រាក់ សុវណ្ព អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អោយកម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ឋ័ ធ្វើការ ទប់ស្កាត់ នឹងបង្ក្រាបរាល់បទល្មើសព្រៃឈើដែលកើតមាន នៅក្នុងខេត្តព្រះវិហារ អោយមានប្រសិទ្ឋភាពថែមទៀត៕