ព័ត៌មានសន្តិសុខសង្គម

តុលាការឃុំខ្លួនអ្នកជំនួញម្នាក់ខឹងប្រពន្ធបាញ់កាំភ្លើង៤គ្រាប់ផ្អើលក្រុងសៀមរាប 

(សៀមរាប)៖ នគរបាលជំនាញបានចាប់អ្នកជំនួញម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីផ្ទុះអាវុធ៤គ្រាប់ព្រោះខឹងប្រពន្ធត្រូវបានឃុំខ្លួននៅថ្ងៃទី១ ខែសីហា ដាក់ពន្ធនាគារបណ្តោះអាសន្ន។

សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដាវីឡាមួយកន្លែងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ករណីបាញ់បោះសេរីនេះបង្កឡើងដោយបុរសឈ្មោះស៊ឹង ប៊ុនណាអាយុ៤៧ឆ្នាំជាអ្នកជំនួញនៅភូមិសង្កាត់ខាងលើ។ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់គឺអាវុធម៉ាកK59។មូលហេតុនៃការបាញ់នោះមកពី ឈ្មោះស៊ឹងប៊ុនណាបានខឹងនឹងរបស់ប្រពន្ធរបស់ខ្លួន។

ក្រោយពីបាញ់ហើយរូបគេបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយធ្វើហាក់គ្មានអ្វីកើតឡើង។លុះថ្ងៃទី៣១ ខែកក្កដាកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនឈ្មោះស៊ឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធខ្លីK59 មួយដើមបង់ចំនួន២គ្រាប់៦គ្រាប់យកប្រគល់ឱ្យនគរបាលខេត្តសៀមរាបហើយបន្តនីតិវិធីបញ្ជូនទៅតុលាការឃុំខ្លួនតែម្តង៕

bvt

Leave a Reply

Your email address will not be published.