ព័ត៌មានសន្តិសុខសង្គម

សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ ជាមន្ត្រីសាលាខេត្តសៀមរាប ស្ងាត់ឈឹង ហាក់មាន អាថ៌កំបាំង មហាជនកំពុងមានចម្ងល់.!!!

ខេត្តសៀមរាប៖ សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ ជាមន្ត្រីបំរើការនៅសាលាខេត្តសៀមរាប មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុ ពីរ ក្តៅគគុក បែមកជាស្ងាត់ឈឹង ហាក់ដូចជាមាន អាថ៌កំបាំងអ្វី.??? ។

ការស្ងាត់ស្ងៀមបែបនេះ បានធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅក្រុងសៀមរាប កំពុងតាមដាន បានលើកជាសំណួរបែបផ្សេងៗគ្នាជាហូរហែ…អ្នកខ្លះលើកជាសំណួរថា៖ រឿងប៉ុនប៉ងមនុស្សឃាតមួយនេះ តុលាការធ្លាប់បានចេញដីការកោះហៅលើកទី១ និងលើកទី២រួចហើយ” តែជនបង្កបានដាក់ពាក្យសុំពន្យាពេលម្តងហើយម្តងទៀត។

 

អីចឹងទេ តើនឹងត្រូវកោះហៅជាលើកទី៣ ឬយ៉ាងណា..?។

 

អ្នកខ្លះទៀតលើកជាសំណួរថា៖ បើដីការលើកទី៣ គឺ ជាដីការនាំខ្លួន..មិនអាចកោះហៅ ទៀតនោះឡើយ។ សំណាញ់ច្បាប់នៅតែរងចាំស្វាគមន៍ បុគ្គល ដែលប្រព្រឹត្តគ្រប់ពេល។

ចំណែកអ្នកខ្លះបានលើកឡើងថា ជនបង្ករូបនេះ មាន ឈ្មោះ សោម សមសក្ត័ មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុនៅសាលាខេត្តសៀមរាប បុគ្គលរូបនេះ មានឥទ្ធិលខ្លាំងណាស់។ ទោះជាតុលាការធ្លាប់ចេញដីការ អោយចូលខ្លួនពីរលើកហើយក៏ដោយ ក៏បុគ្គលរូបនេះមិនខ្វល់ ថាមិនត្រូវ ដីការលើកទី៣ ឬដីការនាំខ្លួន ក៏គេនៅមិនខ្វល់ដែរ ព្រោះគេបានបង្ហាញពីការមិនខ្លាចតុលាការរួចទៅហើយ។

 

រីឯក្រុមអ្នកតាមដានព័ត៌មាន បានលើកឡើងថា ខណ:នេះ ជនរងគ្រោះ កំពុងដង្ហោយរកយុត្តិធម៌យ៉ាងក្តៅគគុក តែដំណើររឿងហាក់ដូចជាស្ងាត់ឈឹង ឬមួយថា មានអាថ៌កំបាំងអ្វី..?។

 

ជាមួយនឹងសំណួរបែបចាក់ដោតផ្សេងៗគ្នា ជុំវិញរឿងប៉ុនប៉ងមនុស្សឃាតនេះ លោកស្រី សាត ធីតា អ្នកនាំពាក្យអយ្យកាអមសាលាដំបូងខេត្តសៀមរាប ពុំបានបងស្រាយពន្យល់នោះទេ ដោយទូរសព្ទ័ហៅចូលច្រើនដង តែមិនមានការឆ្លើយតប។

 

ទោះជាបែបនេះក្តី មហាជនបានលើកឡើងថា ការដែលបុគ្គលដ៏មានឥទ្ធិពលរូបនេះ ព្យាយាមគេចវេសមិនចូលខ្លួនទៅបំភ្លឺជាលើកទីពីរ គឺប្រៀបបាននឹងកំពុងដើរស្រាតខោរ បង្ហាញពីភាពកំសាករបស់ខ្លួន ដល់មហាជនរាប់សិបម៉ឺននាក់អីយ៉ាងចឹង។

 

ប៉ុន្តែ.! ប្រពភព័ត៌មានពីមន្ត្រីតុលាការ ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ តំណាងអយ្យកា បានសម្រេចបញ្ជូនទៅ ចៅក្រម ដើម្បីបន្តនិតិវិធីហើយ អីចឹងទេ ការមិនចូលខ្លួនរបស់បុគ្គលគឺច្បាប់ជាអ្នកសម្រេច។

 

សូមបញ្ជាក់ថា៖ លោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោកស្រី ផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថ ជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបើកបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

 

ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចស្វែងរកជួបលោក ដើម្បីសុំការបកស្រាយ ពីលោក សោម សមសក្តិ បាននៅឡើយទេ ជុំវិញបណ្តឹងចោទប្រកាន់ខាងលើនេះ។

 

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ផាត់ សុជឿន ដែលជាជនរងគ្រោះ និងជាដើមបណ្តឹងបានអោយដឹងថា លោកស្រីមិនដើរថយក្រោយឡើយ ដរាបណា មិនទាន់ទទួលបានភាពយុត្តិធម៌។ ក្រៅពីដង្ហោយ សុំអោយស្ថាប័នច្បាប់ជួយផ្តល់ភាពត្រឹមត្រូវនិងយុត្តិធម៌ លោកស្រីនៅតែរំពឹងយ៉ាងមុតមាំលើតុលាការខេត្តសៀមរាបថា ស្ថាប័នច្បាប់មួយនេះ នឹងផ្តល់យុត្តិធម៌មកជូនលោកស្រី ដែលជាជនរងគ្រោះជាក់ជាមិនខាន។

 

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ ជាងនេះ ក្រុមសារព័ត៌មាន ជាច្រើនអង្គភាព បានទូរស័ព្ទទៅលោក សោម សមសក្តិ តាមរយៈលេខ 017990099 របស់លោកផ្ទាល់ លោកបានឆ្លើយតបយ៉ាងខ្លីៗថា

រឿងហ្នឹង ទុកអោយខាងតុលាការរៀបចំតាមនីតិវិធីហើយ ខ្ញុំសុំមិនបំភ្លឺទេ ព្រោះខ្ញុំឈឺហើយបង រួចក៏បិទទូរស័ព្ទទៅ។

 

ជុំវិញនៃការចុះផ្សាយពាក់ព័ន្ធករណីខាងលើ សារព័ត៌មានយើងខ្ញុំ រងចាំធ្វើការបកស្រាយបំភ្លឺ ឡើងវិញ រៀងរាល់ម៉ោងធ្វើការ បើសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធ គិតថា ការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាព សុក្រឹត និង យុត្តិធម៌ សម្រាប់ខ្លួនទេនោះ៕

bvt

Leave a Reply

Your email address will not be published.