ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង​ ក្នុងប្រទេស​ន័​រ​វែ​ស ស្លា​​ប់ និងរ​បួ​​សជាង១០នាក់​

អូ​ស្លូ​ ៖ មន្ត្រី​ប៉ូលិសបាន​និយាយថា មនុស្ស ២ នាក់​ស្លាប់ និង​ប្រហែល ១០ នាក់​បាន​រងរបួស នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ផ្ទុះ​ការបាញ់ប្រហារ​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង នៅ​រដ្ឋធានី Oslo ប្រទេស​ន័​រវេ​ស​។​ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ក្លឹប​នោះ​ផងដែរ ខណៈ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​។

ទូរទស្សន៍​ NRK និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផ្សេងទៀត បាន​រាយការណ៍​ថា ការបាញ់ប្រហារ​នេះបាន​កើតឡើង​នៅក្នុង​ទីតាំង London Pub ដែលជា​បារ​ខ្ទើយ និង​ក្លឹប​រាត្រី​ដ៏​ពេញនិយម​នៅ​កណ្តាល​ទីក្រុង​។​

សូមជម្រាបថា ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​ឧទ្ធម្ភាគចក្រ និង​រថយន្ត​សង្គ្រោះបន្ទាន់ ក៏ដូចជា​រថយន្ត​ប៉ូលិសមក​ពាសពេញ​ទីក្រុងតែម្ដង​៕

Leave a Reply

Your email address will not be published.