សៀមរាប៖ អ្នកស្រីសុខសុភា ម្ចាស់ដីស្របច្បាប់លើក ឡើងថា ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង ពេលនេះ កំ ពុងឆ្គួតវង្វេងស្មាតី ដើរចង្អុលយកដីប្រជាពលរដ្ឋស្រប ច្បាប់ពាសវាលពាសកាល ហើយប្តឹងអាជ្ញាធរមូលដ្ឋានពីម្នាក់ទៅម្នាក់ទាំងបំពាន។
ក្រៅពីដើរចង្អុលយកដីពលរដ្ឋខុសទិសដៅ ជំទាវឆ្គួតវង្វេងស្មាតីម្នាក់នេះ ទៅយំសម្តែងដាក់អ្នកសារព័ត៌ មាន ដើម្បីបង្ហាញភ្នែកមហាជន ថាខ្លួនជាជនរងគ្រោះត្រូវពលរដ្ឋនិងអាជ្ញាធររំលោភយកដីទៅវិញ។
ចំណែកអ្នកស្រី ផាត់ សុជឿន ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានហៅ លី អ៊ុំអេងថា ជាជំទាវបណ្ឌិតអវិជ្ជា ពីព្រោះនៅសុខៗជំទាវរូបនេះ មកជេរ ប្រមាថលើរូបអ្នកស្រី ដោយភ្ជាប់ជាមួយនិងពាក្យថា ខ្ញុំផាត់ សុជឿន ដើរទិញរឿងក្តីយកមកក្តាំ។ ជំទាវអវិជ្ជារូបនេះ បានលើកឡើងថា រូបខ្ញុំមកបង្កបញ្ហា នៅក្នុងទឹកដីខេត្តសៀមរាប សូម្បីមន្ត្រីសាលាខេត្តក៍ហ៊ានបង្ក ជម្លោះដែរ។…(សំលេង លីអ៊ុំអេង)
អ្នកស្រីផាត់ សុជឿន បន្ថែមថា ខ្ញុំជាពលរដ្ឋម្នាក់ រក ស៊ីត្រឹមត្រូវ ក្រោមដំបូលច្បាប់ មិនមានគោរម្យងារ ជាជំទាវ ដូចជនអវិជ្ជា(ល្ងង់អត់ចេះអក្សរ)លី អ៊ុំអេង នោះទេ។ ខ្ញុំជាជនរងគ្រោះ បើជំទាវល្ងង់លី អ៊ុំអេង យល់ថា មន្ត្រីសាលាខេត្តរូបនោះជាជនរងគ្រោះ មិចមិនដើរក្តីរឿងជំនួសគេទៅ។ នេះជំទាវល្ងង់ ត្រឹមតែដើរចង្អុលយកដីពលរដ្ឋមិនបានដូចបំណង ដើរសម្តែងស្រែកទ្រហោយំ ចុះបើត្រូវគេវ៉ៃ ឬគេបើកឡានបំបុកវិញ នោះមិនសម្តែងធ្វើងាប់ហើយទេអី..?។
អ្នកស្រីផាត់ សុជឿន បានហៅថា ជនអវិជ្ជាលី អ៊ុំអេងរាល់ថ្ងៃនេះ គឺត្រឹមតែយកឈ្មោះជាទំទាវ ដើររំលោភ បំ ពានយកដីពលរដ្ឋទន់ខ្សោយតែប៉ុណ្ណោះ។
សូមបញ្ជាក់ជូនថា បុគ្គលល្បីល្បាញក្នុងជម្លោះរឿងដីធ្លី លី អ៊ុំអេង ធ្លាប់បានធ្វើអោយពលរដ្ឋទូទាំង ខេត្ត សៀមរាប ពិសេសពលរដ្ឋនៃស្រុកបន្ទាយស្រី រាប់សិបនាក់រងគ្រោះដោយការបាត់បង់ដី និងបែកបាក់គ្រួសារព្រោះតែបុគ្គលនេះ ប្តឹងទាំងបំពាន។ តួយ៉ាង ដូចជាពលរដ្ឋ៤៧គ្រួសារ លើផ្ទៃដី១៤៧ហិកតា នៅក្នុងស្រុកបន្ទាយស្រី។ ការរំលោភបំពានយកដីរដ្ខ នៅចំណុចអង្គរឃ្យូងយូ។ ត្រពាំងបុរាណ ឈ្មោះត្រពាំងផ្លុង ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ជាមួយនឹងមហិច្ឆិតា លោភលន់យកដីរដ្ឋ បុគ្គលរូបនេះក៍បានប្តឹងអភិ បាលស្រុកបន្ទាយស្រីទៅតុលាការ ដោយចោទថាមិនស្តាប់ការសម្រេចរបស់តុលាការ។ប្តឹងមេឃុំត្បែងដោយចោទថា ឃុបឃិតគ្នាជាប្រពន្ធ័ ព្រោះតែលោកមេឃុំមិន ព្រមចុះហត្ថលេខាលើដីពលរដ្ឋប្រគល់អោយខ្លួន(លី អ៊ុំអេង)។…ហើយថ្មីនេះក៍បានគំរាមប្តឹងអ្នកសារព័ត៌ មានថែមទៀត ព្រោះតែចុះផ្សាយចំ ចំណុចរសើបដែលបុគ្គលលី អ៊ុំអេង រំលោភបំពានយកដីរបស់រដ្ឋ។
តែបុគ្គលដែលពោពេញដោយមហិច្ឆិតានេះ ក៍ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងហើយដែរព្រោះតែចេញសែក(cheque)គ្មានទឹកប្រាក់ក្នុងរឿងដីធ្លី។
យោងការបកស្រាយពីម្ចាស់ដី និងរឿងរ៉ាវ ដែលកើត មាននៅខេត្តសៀមរាប បង្ហាញថា បុគ្គលលី អ៊ុំអេង ពិតជាអ្នកជំនួញរឿង និងរំលោភបំពាន លើវិស័យដីធ្លីយ៉ាងពិតប្រាកដ៕