ព័ត៌មានសន្តិសុខសង្គម

លោក សាន សុខសីហា ពេលភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំ មិនត្រូវបានផាកពិន័យទេ!

(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនីយ៍ឯក សាន សុខសីហា បានចេញមកណែនាំពីការអនុវត្តការងារចរាចរណ៍៣ចំណុចសំខាន់ៗដូចខាងក្រោម៖ 

ទី១: បើសិនភ្លើងស្តុបពណ៌ក្រហម ហើយពលរដ្ឋបត់ស្តាំ, ករណីគ្មានឧបសគ្គ សូមកុំចាប់ផាកពិន័យ។

ទី២: បើពលរដ្ឋឆ្លងស្តុបហួសគំនូសថ្មើរជើង ស្តុបលោតភ្លើងលឿង សូមកុំចាប់ផាកពិន័យ ត្រឹមអប់រំណែនាំ។

ទី៣: សូមតាមគោលដៅនៃការសម្រួលចរាចរណ៍ កុំប្រែក្លាយជាគោលដៅអនុវត្តច្បាប់ចរាចរណ៍!

 

៣ចំណុចខាងលើ ពលរដ្ឋនឹងមានមូលដ្ឋាន សម្រាប់បកស្រាយជូននគរបាលនៅតាមគោលដៅ បើសិនពួកគាត់នៅបន្តអនុវត្តផ្ទុយបទបញ្ជានេះ!

 

តែទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូរកុំខ្លាចសមត្ថកិច្ចរឿងចាប់ផាកពិន័យ តែត្រូវខ្លាចខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍៕

bvt

Leave a Reply

Your email address will not be published.