មូស្គូ ៖ ការលក់ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា បានកើនទ្បើងយ៉ាងគំហុគ ឬគុណនឹងប្រមាណ៥០ដងក្នុងរយៈពេលបីខែចុងក្រោយនេះ ហើយឥឡូវនេះមានចំនួន ១០% នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌា នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលដកស្រង់ដោយ The Economic Times ។
មន្ត្រីរូបនេះបានប្រាប់អាជីវកម្មឥណ្ឌាថា ឥឡូវនេះរុស្ស៊ីស្ថិតក្នុងចំណោម អ្នកផ្គត់ផ្គង់កំពូលទាំង ១០ ។
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូបានបង្កើតឱកាស មួយសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ដើម្បីបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃបញ្ចុះតម្លៃ ខណៈដែលអតិថិជនអឺរ៉ុបមួយចំនួនបាននិងកំពុងជៀសវាងការទិញប្រេងឆៅពីរុស្ស៊ី។
ដឹងហើយថា មុនពេលមានជម្លោះ ប្រេងរុស្ស៊ីបង្កើតបានត្រឹមតែ ០,២% នៃប្រេងទាំងអស់ដែលនាំចូលដោយឥណ្ឌា។ រោងចក្រចម្រាញ់របស់ប្រទេសនេះត្រូវបានគេរាយការណ៍ថាបានទិញប្រេងរុស្ស៊ីប្រហែល ២៥ លានបារ៉ែលក្នុងខែឧសភា។ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីតដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ឥណ្ឌា បន្ទាប់ពីអ៊ីរ៉ាក់។
ប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី ៣ របស់ពិភពលោកបានរងការរិះគន់ពីលោកខាងលិច ចំពោះការបន្តទិញប្រេងពីរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ ញូវដែលីបានបដិសេធការរិះគន់នេះ ដោយហេតុផលថាការនាំចូលទាំងនោះ បង្កើតបានតែផ្នែកខ្លះនៃតម្រូវការរួមរបស់ប្រទេសប៉ុណ្ណោះ៕