ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ដីទាមទារអោយបុគ្គលលី អ៊ុំអេង នាំមនុស្ស ៣នាក់ដែលអះអាងថាជាម្ចាស់ដីទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី!!

(សៀមរាប)៖ម្ចាស់ដើមនៃផ្ទៃដី១៣.៦១ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០នាក់ទៀត បានទាមទារអោយបុគ្គលលី អ៊ុំអេងនាំមនុស្ស៣នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដី ទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល ៤ទៅ៥ថ្ងៃខាងមុខនេះ មិនហ៊ានទៅទេ បញ្ឈប់ការដើរចង្អុលយកដីគេទៀត។ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២ គ្រាដែល លោកប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ១៣.៦១ហិកតា រួមទាំងសាក្សីចំនួន១១០នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់អ្នក សារព័ត៌ មានចំនួន១៥ស្ថាប័ននៅលើទីតាំងដីផ្ទាល់។ 

លោកប្រុក យ៉មបញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានទំហ៊ំ១៣.៦១ហិកតា។ មិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះលី អ៊ុំអេង និយាយនោះទេ។

 

ដីខាងលើនេះជាដីកេរដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង២០ឆ្នាំមកហើយ មិនដែល មានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះលី អ៊ុំអេង អីនោះទេ។ ចុះហេតុអីក៍ពេលនេះ បុគ្គលឈ្មោះលីអ៊ុំអេង យកឈ្មោះលឹម ជក់.ឈ្មោះញ៉ាវ ណុល និងឈ្មោះម៉ោញ ឡុំ មកអះអាងថាជាម្ចាស់ដី ហើយមានទំហ៊ំ១៥ហិកតាទៅវិញ។ រូបខ្ញុំរួមទាំងសាក្សី សុំអោយបុគ្គលឈ្មោះលី អ៊ុំអេង ដឹកដៃមនុស្ស៣នាក់ខាងលើដែលអះអាងថាជាម្ចាស់ដី មកជួបពួកខ្ញុំ នៅចំ ពោះមុខអាជ្ញាធរមានសមត្ថកិច្ច រកខុសត្រូវតាមច្បាប់

ជៀសវាងឈ្មោះលី អ៊ុំអេង ដើរចង្អុលយកដីគេហើយប្តឹងគេគ្មានមូលដ្ឋានច្បាស់លាស់ចឹងទៀត។

លោកប្រុក យ៉ម បញ្ជាក់ថា តាមរយះសារព័ត៌មាន ពួកខ្ញុំរងចាំរយះពេល៤ទៅ៥ថ្ងៃ សម្រាប់បុគ្គលលី អ៊ុំអេង ដឹកដៃឈ្មោះអ្នកទាំង៣ខាងលើ ទៅជួបគ្នានៅសាលាស្រុកបន្ទាយស្រី ដើម្បីរកមុខម្ខាស់ដើម នៃដី ១៣.៦១ហិកតាពិតប្រាកដ។ តែបើបុគ្គលលីអ៊ុំអេង មិនហ៊ាននាំអ្នកទាំងនោះទៅជួបដោះស្រាយគ្នាទេ សូមបញ្ឈប់ការដើរចង្អុលយកដីគេទៀត។ ព្រោះថាធ្វើរបៀបនេះ មិនខុសពីចោរដើរលួចដីគេនោះឡើយ។

 

ចំណែកលោកស្រីសុខ សុភា ក៍បានអោយដឹងដែរថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា គឺជាដីកម្មសិទ្ធិស្រប ច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិត នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀម រាប ដោយក្រុមហ៊ុនរបស់នាងខ្ញុំបានទិញពី ឈ្មោះឈឿន សម្បត្តិ តាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហ៊ំ១៣ ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ុំអេង លើកឡើង នោះឡើយ។

 

លោកស្រីសុខ សុភា បន្ថែមថា ទង្វើលោភលន់របស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២២ លោក ហ៊ាប ថា មេឃុំត្បែង ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិ រវៀងតាទំុនិងភូមិរំចេក ឃុំរំចេក នោះឡើយ គឺខុសគ្នាឆ្ងាយ ណាស់។

ឆ្លងកាត់ការបញ្ជាក់របស់ម្ចាស់ដើម ម្ចាស់កាន់កាប់ស្របច្បាប់ សាក្សី១១០នាក់ រួមទាំងមេឃុំត្បែងផងនោះ បង្ហាញថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ពិតជាស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី យ៉ាងពិត ប្រាកដ៕

bvt

Leave a Reply

Your email address will not be published.