ខេត្តកោះកុង៖ចេញផ្សាយថ្ងៃទី២៤.០៨.២០២២ ទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់អនឡាញ មួយកន្លែងស្ថិតនៅក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ចេញមុខមកបង្ក្រាបឡើយ។
ប្រជាពលរដ្ឋបានលួចខ្សឹបថា៖ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះដុះស្លែយូរមកហើយតែមិនមានអវត្តមានមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះបង្ក្រាបឡើយពោល៖គឺនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងតែម្តងហាក់បីដូចជាមើលមិនឃើញរឺទៅរឺត្រូវដងត្រូវផ្លែគ្នាទៅហើយ???
ពលរដ្ឋលើកឡើងថា៖លោក ហួន នុន អធិការស្រុកស្រែអំបិល ប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះហើយមើលទៅឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំទើបលោកអធិការមិនមានសមត្ថភាពបង្ក្រាប។
ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើករាល់ថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរមនុស្សចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមានវិធានការចុះបង្ក្រាបផង។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគនចំៗថាលោក ហួន នុន អធិការស្រុកស្រែអំបិលប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។
ជុំវិញល្បែងសុីសងខាងលើពលរដ្ឋនិងមហាជនស្នើដល់លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុងគួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។