ព័ត៌មានស៊ើបអង្កេត

ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធonlineបង្កប់ក្នុងKTVគីម៨៨៨នៅស្រុកកណ្តាលស្ទឹង កំពុងបើកដំណើរការយ៉ាងរលួនសមត្ថកិច្ចមិនហ៊ាប៉ះ!!

(កណ្តាល)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការ បើកល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជាក់ស្ដែងៈ នៅរសៀលថ្ងៃទី៣១.០៨.២០២២ គេឃើញល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ខ្នាតធំ១កន្លែង បង្កប់ក្នុង”ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ គីម ៨៨៨”ស្ថិតនៅតាមប្រឡាយជប៉ុន ក្នុងភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ដោយក្រុមអ្នកញៀនល្បែង”អនឡាញ”ភ្នាល់ចាក់លុយធំៗ ហ៊ោកញ្ច្រៀវអ៊ូអរ.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ!។

បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់មួយនេះ។

ករណីនេះលោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចុចមិនចូល.!។

សូមជម្រាបថាៈល្បែង”អនឡាញ”ជល់មាន់ទូរទស្សន៍ខ្នាតធំ ដែលបង្កប់ក្នុង”ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ គីម ៨៨៨”ខាងលើ បានបើកដំណើរការជាយូខែឆ្នាំមកហើយ។ ពោលគឺៈ លេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។

កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដីរវល់វក់វី និងការផ្សងសំណាង ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញបរិវេណ”ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ គីម ៨៨៨”ត្រង់ចំណុចខាងលើ។

រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។

អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ជល់មាន់ទូរទស្សន៍ខ្នាតធំ បង្កប់ក្នុង”ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ គីម ៨៨៨”ស្ថិតនៅតាមប្រឡាយជប៉ុន ភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ពាក់ព័ន្ធករណីខាងលើ នៅល្ងាចថ្ងៃទី៣១.០៨.២០២២«បណ្តាញព័ត៏មាន»បានព្យាយាមសុំការបកស្រាយ ពីលោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង តាមរយៈលេខ 012220872 ប៉ុន្តែចុចមិនចូលសោះឡើយ.!៕

bvt

Leave a Reply

Your email address will not be published.