ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថបញ្ជូន៤នាក់និងគ្រឿងញៀនជិត១គីឡូទៅតុលាការ

ខេត្តតាកែវបានចាប់ក្រុមពាក់ព័ន្ធគ្រឿងញៀនចំនួន៤នាក់ រឹបអូសវត្ថុតាងជិត១គីឡូក្រាមនិងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៧ ខែតុលានេះ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ជនសង្ស័យ៤នាក់ កាលពីរសៀល ថ្ងៃទី៦ ខែតុលា ត្រង់ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។ជនសង្ស័យ ប្រុស៣នាក់ ស្រីម្នាក់-ឈ្មោះ គឹមលីហួរ អាយុ ២៨ ឆ្នាំអ្នកជួញដូរគ្រឿងញៀននិងរក្សាទុក- ឈ្មោះ រិន ស្រីលយ័ ភេទស្រីអាយុ២០ឆ្នាំលក់គ្រឿងក្រអូប ត្រូវជាប្រពន្ធទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។

ឈ្មោះ អ៊ិតសំអាត អាយុ ៣១ ឆ្នាំ អ្នកប្រើប្រាស់ឈ្មោះ ធាន ឧត្តម អាយុ ២៦ឆ្នាំរស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ តាកែវ ។ដកហូតវត្ថុតាំងម្សៅសថ្លា១៨កញ្ចប់ទម្ងន់ ៦១៧,២៧ក្រាម។ប្រភេទ WY ៨ កញ្ចប់ ស្មើនិង ១.៣២០គ្រាប់ ទម្ងន់១៤៥,៩៣ក្រាម ប្រាក់ដុល្លារចំនួន ២.៤០០ដុល្លារ ប្រាក់រៀល ២.៦៥៥.០០០រៀល -ម៉ូតូ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន៕

bvt

Leave a Reply

Your email address will not be published.