(រតនគិរី)៖ ដោយមានបទបញ្ជារយ៉ាងមុឺងមាត់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យុិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីក្នុងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅ
រក្សាសន្តិសុខជូនប្រជាពលរដ្ខនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០៣ នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ)។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះគឺខណៈពេលដែលក្រុមមន្រ្តីនគរបាលខាងលើចេញល្បាតក្នុងភូមិ
សាស្ត្រក្រុងបានលុងហើយបានឃើញក្រុមក្មេងទំនើងទាំងនេះមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃក៏បានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និង កាំភ្លើងកែច្នៃ១ដើម ។ភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង១០នាក់ដោយមានការសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
សំភារៈដកហូតពីក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ដាវកែច្នៃចំនួន ២ដើម,កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន,ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១,ជំពាមកៅស៊ូចំនួន១,កាបូបលុយចំនួន១,ទូរស័ព្ទចំនួន៧គ្រឿង,ម៉ូតូចំនួន៧ គ្រឿង,ខ្សែក្រវ៉ាត់ចំនួន៤,មួកសុវត្តិភាពចំនួន២។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនិតិវិធី៕