ព័ត៌មានសន្តិសុខសង្គម

លោកគ្រូពេទ្យធ្មេញម្នាក់បេីករថយន្តស៊េរីទំនេីប​ម៉ាក RAIZE​ ទៅបុ..ក.គូ..ថ.រថយន្តធំដឹកដេីមឫស្សីពីក្រោយបណ្ដាលឲ្យដេីមឫស្សី​ ជុ..ង.ស្លា…..ប់.យ៉ាង.រ….ន្ធ…ត់.នៅក្នុងរថយន្ត

លោកគ្រូពេទ្យធ្មេញម្នាក់បេីករថយន្តស៊េរីទំនេីប​ RAIZE​ បុ..ក.គូ..ថ.រថយន្តធំដឹកដេីមឫស្សីពីក្រោយបណ្ដាលឲ្យដេីមឫស្សី​ ជុ..ង.ស្លា…..ប់.យ៉ាង.រ….ន្ធ…ត់.នៅក្នុងរថយន្ត​ នៅថ្ងៃអង្គារ ៨កើត ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កពស ២៥៦៧ ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ យប់ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់។
ដោយបើករថយន្តម៉ាក RAIZE បុករថយន្ត HIYUNDAI ដឹកដើមឬស្សី ពីក្រោយ ( ដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីត្បូងទៅជើង ) ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្ដាលអោយខូចខាត រថយន្ត 02 គ្រឿង ស្លាប់មនុស្ស 01 នាក់ប្រុស ( នៅកន្លែងកើតហេតុ ) ។
1/. រថយន្តម៉ាក HIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A.1280 (ធ្វើចរាចរណ៍ត្បូងទៅជើង) ។
+ អ្នកបេីកបរ ( អញ្ញតជន ) បានរត់គេចខ្លួនបាត់ ។
2/. រថយន្តម៉ាក RAIZE 2023 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV.2468 ( ធ្វើចរាចរណ៍ពីត្បូងទៅជេីង ) ។
+ បើកបរដោយឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ 37 ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ( ស្លាប់នៅកន្លែងកើតហេតុ ) ។
_ មុខរបរ : ពេទ្យធ្មេញ ។
សមត្ថកិច្ចបានប្រគល់សព អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
+ ចំពោះវត្ថុតាង រថយន្ត 02 គ្រឿង យើងបានប្រគល់អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ៕

bvt

Leave a Reply

Your email address will not be published.