ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

មើលឃើញជាក់ស្តែង.អ្នកសុំទានជាច្រើន រកបានប្រាក់ចំណូល ច្រើនជាងប្រាក់ឈ្នួលរបស់អ្នកធ្វើការ មួយចំនួន ច្រើនជាង២០ដងឯណោះ. ទើបមន្រ្ដីជាន់ខ្ពស់ថៃ ជំរុញពលរដ្ឋ កុំផ្ដល់លុយឲ្យអ្នកសុំទានទៀត.!

រាជធានីបាងកក៖ មន្ត្រីជាន់ខ្ពស់របស់ថៃម្នាក់ បានបង្កឲ្យកើតមានរឿងចម្រូងចម្រាស ដោយជំរុញដល់បងប្អូនជនរួមជាតិរបស់គាត់ កុំឱ្យផ្ដល់លុយដល់អ្នកសុំទាន ហើយគាត់អះអាងថា អ្នកសុំទានជាច្រើន រកបានប្រាក់ចំណូល ច្រើនជាងប្រាក់ឈ្នួលអប្បបរមារបស់អ្នកធ្វើការ មួយចំនួន ច្រើនជាង២០ដង ក្នុងមួយថ្ងៃ។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សង្គម បានលើកឡើងថា ការផ្តល់លុយឲ្យអ្នកសុំទាន គ្រាន់តែជាការលើកទឹកចិត្ត ជំរុញឱ្យមានការកេងប្រវ័ញ្ច លើជនងាយរងគ្រោះ រួមទាំងកុមារ ដែលអាចត្រូវបានបង្ខំ ដោយអ្នករកស៊ីកេងចំណេញពីលើរបបសុំទាននេះតែប៉ុណ្ណោះ។ ប៉ុន្ដែដើម្បីបញ្ឈប់នូវការអនុវត្តន៍បែបនេះ មន្ត្រីរូបនេះក៏បានអំពាវនាវដល់ប្រជាជនថៃ គួរតែបញ្ឈប់នូវការផ្តល់លុយទៅឲ្យអ្នកសុំទាន។

លោក Anukul Peedkaew ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សង្គម ក៏បានស្នើដល់សាធារណជន រាយការណ៍ អំពីករណីដែលពួកគេជួបប្រទះក្មេងដើរសុំទាន នៅតាមដងផ្លូវ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរក អំពីមូលហេតុដែលពួកគេ ត្រូវបានបង្ខំឱ្យដើរសុំទាន។ ដោយឡែក សកម្មភាពជួញដូរមនុស្ស ត្រូវបានលើកឡើង ជាយូរមកហើយថា ជនទុច្ចរិតបានប្រើប្រាស់កុមារ ជនពិការធ្ងន់ធ្ងរ និង អ្នកផ្សេងទៀត ឲ្យដើរសុំទាន នៅក្នុងគម្រោង ស្វែងរកលុយ នៅជុំវិញទីក្រុងបាងកក និង កន្លែងផ្សេងៗទៀត នៅក្នុងប្រទេសថៃ។

ទោះបីជាយ៉ាងណា ប្រជាជនថៃមួយចំនួន បានដោះស្រាយបញ្ហាជាមួយនឹងទស្សនៈរបស់លោក Anukul ដោយអះអាងថា ជំងឺរាតត្បាតកូវីដ-១៩ បានបំផ្លាញដល់សេដ្ឋកិច្ច ហើយបញ្ហានេះកំពុងតែបង្កឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនថៃ រាប់លាននាក់ ហើយភាគច្រើន ត្រូវបានបង្ខំចិត្តឱ្យដើរសុំទាន ជាអាហារ និង ប្រាក់កាក់មួយចំនួនផងដែរ៕

bvt

Leave a Reply

Your email address will not be published.