ភ្នំពេញ៖ សម្តេចតេជោ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលប្រើអស់រយះ៣៤ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នា១៩៩០ រហូតមកដល់ឆ្នាំ២០២៤នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចមិនដែលមានអាការៈឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្តេចប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យសម្តេចឈឺភ្នែកនិងឈឺក្បាលនោះ។
សម្តេចតេជោ បានរំលឹកថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន បានជួយ
ផលិតជាជំនួយចំនួន៥គ្រាប់ ហើយលើកនេះភាគីជប៉ុន នឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា នេះជាលទ្ធផលនៃប្រទេសដែលមាន
សង្រ្គាម ដូចនេះហើយបានជាសម្តេច ដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែករបស់សម្តេចអស់រយះពេល៣៤ឆ្នាំកន្លងមកនេះ។
គួរជំរាបជូនផងដែរថា ក្នុងដំណើរអញ្ជើញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្ត របស់សម្តេចតេជោ ដោយមានការអមដំណើរពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា លោកជំទាវ ហ៊ុន ម៉ាលី ឯកឧត្តម ហ៊ុន ម៉ានី រួមទាំងចៅៗ និងថ្នាក់ដឹកនាំអមដំណើរផងដែរ៕